Siemens សហប្រតិបត្តិការជាមួយវៀតណាមក្នុងការអភិវឌ្ឍន៍បដិវត្តន៍ឧស្សាហកម្មលើកទី ៤

(VOVWORLD) -នាថ្ងៃទី ២៤ ឧសភា នៅក្នុងជំនួបសន្ទនាជាមួយលោក Joe Kaeser អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Siemens នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរចំពោះការដែល Siemens បានសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន។
Siemens សហប្រតិបត្តិការជាមួយវៀតណាមក្នុងការអភិវឌ្ឍន៍បដិវត្តន៍ឧស្សាហកម្មលើកទី ៤ - ảnh 1Siemens សហប្រតិបត្តិការជាមួយវៀតណាមក្នុង
ការអភិវឌ្ឍន៍បដិវត្តន៍ឧស្សាហកម្មលើកទី ៤ 

នាថ្ងៃទី ២៤ ឧសភា នៅក្នុងជំនួបសន្ទនាជាមួយលោក Joe Kaeser អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Siemens នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរចំពោះការដែល Siemens បានសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន។ នាយករដ្ឋមន្ត្រីបានឲ្យ ដឹងថា វៀតណាមមានចំនួនប្រជាជនជាង ៩០ លាននាក់  ហើយជាច្រកផ្លូវចូលទីផ្សារអាស៊ាន ទន្ទឹមនឹងនោះ វៀតណាមបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១២ (FTA) ជាមួយដៃគូសំខាន់នៅលើពិភពលោក។ ដូច្នេះទាក់ទងផ្ទាល់ជាមួយវៀតណាមនោះ Siemens អាចទាក់ទងផ្ទាល់ជាមួយទីផ្សារលើពិភពលោកដែរ។ លោកមានបំណងថា Siemens សហប្រតិបត្តិការលើគ្រប់វិស័យថែមទៀតជាមួយវៀតណាម មិនត្រឹមតែលើវិស័យសេវាកម្មបណ្ណោះ ទេ គឺថែមទាំងលើវិស័យផលិតកម្មនិងវិនិយោគជាដើម។ រីឯខ្លួនវិញ អគ្គនាយក Siemens មានបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយ Siemens ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់វៀតណាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដូចជា៖ ថាមពល បច្ចេកវិទ្យាព័ត៌មានជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ