Singapore Airshow ២០២២ កាត់បន្ថយទម្រង់ដោយសារជំងឺកូវីដ ១៩

(VOVWORLD) - ដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ បានជាទម្រង់នៃព្រឹត្តិការណ៍នេះត្រូវបានកាត់បន្ថយដោយមានក្រុមហ៊ុនចូលរួមជិត ៦០០ មកពីជាង ៣៩ ប្រទេស/តំបន់។

Singapore Airshow ២០២២ កាត់បន្ថយទម្រង់ដោយសារជំងឺកូវីដ ១៩ - ảnh 1លោក Leck Chet Lam នាយកប្រតិបត្តិក្រុមហ៊ុន Experia ដែលជាអង្គការរៀបចំកម្មវិធី Singapore Airshow 2022 ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៣ ខែកុម្ភៈ (រូបថត៖ Le Duong/TTXVN)

ការតាំងពិព័រណ៍អាកាសចរណ៍សិង្ហបុរី ឆ្នាំ ២០២២ (Singapore Airshow 2022) នឹងប្រព្រឹត្តទៅក្នុងទម្រង់ផ្ទាល់ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Changi។ ដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ បានជាទម្រង់នៃព្រឹត្តិការណ៍នេះត្រូវបានកាត់បន្ថយដោយមានក្រុមហ៊ុនចូលរួមជិត ៦០០ មកពីជាង ៣៩ ប្រទេស/តំបន់។

នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ទើបផ្ទុះឡើង ព្រឹត្តិការណ៍ Singapore Airshow 2020 មានក្រុមហ៊ុនការពារជាតិចូលរួមសរុបចំនួន ៩៣០ មកពីប្រទេស/តំបន់ ចំនួន ៤៥  ដោយមានអ្នកចូលរួមប្រហែល ៣ម៉ឺន នាក់។ អ្នករៀបចំបានប៉ាន់ប្រមាណថា ឆ្នាំនេះនឹងមានអ្នកចូលរួមប្រមាណតែ ១៣.០០០ នាក់ប៉ុណ្ណោះ។

ដោយសារស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ ដ៏ស្មុគស្មាញ ព្រឹត្តិការណ៍ Singapore Airshow 2022 នឹងមិនបើកជាសាធារណៈទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ