SOHR: មេបញ្ជាការកំពូលរបស់Al-Qaeda នៅស៊ីរីត្រូវស្លាប់

(VOVworld)-អង្គការតាមដានសិទ្ធមនុស្សស៊ីរី (SOHR) មានទីតាំងនៅអង់គ្លេស បានឲ្យដឹងនាថ្ងៃទី១៧តុលាថា  Abdul Mohsen Abdallah Ibrahim al-Charekh មេបញ្ជាការកំពូលរបស់អង្គការភេរវកម្ម Al-Qaeda នៅស៊ីរីត្រូវស្លាប់ក្នុងការវាយ ប្រហារតាមជើងអាកាសមួយ។ ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា ការវាយប្រហារ នេះត្រូវបានអនុវត្តដោយអាមេរិកឬរុស្ស៊ីនៅឡើយ។ តាម SOHR ថា al-Charekh
ជាជនអារ៉ាប៊ីសាអូឌីត ដែលត្រូវស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសនៅជិត
ទីរួមស្រុក Dana ភាគខាងត្បូងរបស់ស៊ីរី។ Al- Charekh ត្រូវបានចាត់ទុកថា បញ្ជា
រាល់យុទ្ធនាការរបស់ Al-Qaeda នៅស៊ីរី ជាជនមួយនាក់ក្នុងជនចំណោម ជន៦នាក់ ដែលត្រូវក្រុមប្រឹក្សាសន្តិសុខអ.ស.បដាក់ទណ្ឌកម្មនាឆ្នាំទៅមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ