SOM ASEAN+3 និង SOM EAS ឯកភាពរបៀបវារៈដាក់ជូនថ្នាក់រដ្ឋមន្ត្រី

(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៨
(AMM 48) និងសន្និសីទទាក់ទិននានា នាថ្ងៃទី៣សីហា សន្និសីទថ្នាក់មន្ត្រី ជាន់ខ្ពស់
របស់អាស៊ាន ជាមួយចិន កូរ៉េខាងត្បូង និងជប៉ុន (អាស៊ាន+3) និងសន្និ សីទថ្នាក់
រដ្ឋមន្ត្រីជាន់ខ្ពស់របស់អាស៊ាន ជាមួយបណ្តាប្រទេសអាស៊ីបូព៌ា ជាមួយ ប្រទេសអា
ស៊ីបូព៌ា (SOM EAS) បានប្រារព្វឡើងនៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី។ នេះជាសន្និសីទត្រៀមរៀបចំឲ្យសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាន+3 លើកទី
១៦ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់អាស៊ីបូព៌ា លើកទី៥ (EAS FMM)។ អនុរដ្ឋមន្ត្រីការបទេស Le Hoai Trung ដឹកនាំគណៈប្រ តិភូវៀតណាមចូលរួមសន្និសីទ
នេះ។

SOM ASEAN+3 និង SOM EAS ឯកភាពរបៀបវារៈដាក់ជូនថ្នាក់រដ្ឋមន្ត្រី - ảnh 1
អនុរដ្ឋមន្ត្រីការបទេស Le Hoai Trung ប្រធាន SOM ដឹកនាំគណៈប្រ តិភូវៀតណាមចូលរួមសន្និសីទ (រូបថត៖​ vietnam+)

        នៅសន្និសីទ SOM ASEAN +3 មន្ត្រីជាន់ខ្ពស់របស់អាស៊ាន +3 បានពិនិត្យ ឡើងវិញលទ្ធផលនៃការអនុវត្តផែនការសកម្មភាព ធ្វើវិសោធនកម្ម អាស៊ាន+3
ដំណាក់កាល ២០១៣-២០១៧ ។​ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាស៊ាន ក៏បាន​ពិភាគ្សា ដាក់ជូនរដ្ឋមន្ត្រីនានាលទ្ធផលអនុវត្តបណ្តាគំរោងការសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ
ASEAN +3 ក្នុងនោះយកចិត្តទុកដាក់ដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម ហិរញ្ញវត្ថុ
និងរូបីយវត្ថុ។

        នៅសន្និសីទ​SOM EAS បណ្ដាប្រទេសបានពិនិត្យនូវលទ្ធផលក្នុង​កិច្ច​សហប្រតិបត្តិការអាស៊ីបូព៌ាសំដៅឆ្ពោះទៅរំលឹកខួបលើកទី១០បង្កើតយន្តការ​ជាន់ខ្ពស់អាស៊ីបូព៌ា។ បណ្ដាមន្ត្រីបានផ្លាស់ប្តូរអំពីរាល់ខ្លឹមសារគ្រោងនឹងបាន​រដ្ឋមន្ត្រីនានាពិភាគ្សាក្នុងប៉ុន្មានថ្ងៃខាងមុខ។ ផ្លាស់ប្តូរអំពីស្ថានភាពដំបន់និង​ពិភពលោក ក្នុងនោះមានការជំរុញអនុវត្តសន្ធិសញ្ញាស្និទ្ធស្នាលនិង​សហប្រតិបត្តិការ​ TAC សន្ធិសញ្ញាដំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយគ្លេអ៊ែ និង​អនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។

នាថ្ងៃទី៤សីហាសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៨នឹងបានបើកជាផ្លូវការនៅរដ្ឋធានី Kuala Lumpur៕


ប្រតិកម្មទៅវិញ

ផ្សេងៗ