SOM អាស៊ាន+៣ និង EAS៖ ធានាឲ្យជោគជ័យនៃសន្និសីទកំពូលខែវិច្ឆិកាខាងមុខ
(VOVWORLD) - ក្នុងក្របខណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០ (AMM-៥០) និងបណ្ដាសន្និសីទទាក់ទិននានានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី ៤ សីហា បានប្រព្រឹត្តិទៅសន្និសីទអាស៊ាន+៣ រវាងសមាគមប្រជាជាតិអាគ្នេយ៍ អាស៊ី (អាស៊ាន) ជាមួយបណ្ដាប្រទេស៖ ចិន ជប៉ុន កូរ៉េ និងសន្និសីទ SOM EAS រវាងអាស៊ានជាមួយដៃគូទាំង ៨ រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក។
SOM អាស៊ាន+៣ និង EAS៖ ធានាឲ្យជោគជ័យនៃសន្និសីទកំពូលខែវិច្ឆិកាខាងមុខ |
ក្នុងក្របខណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០ (AMM-៥០) និងបណ្ដាសន្និសីទទាក់ទិននានានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី ៤ សីហា បានប្រព្រឹត្តិទៅសន្និសីទអាស៊ាន+៣ រវាងសមាគមប្រជាជាតិអាគ្នេយ៍ អាស៊ី (អាស៊ាន) ជាមួយបណ្ដាប្រទេស៖ ចិន ជប៉ុន កូរ៉េ និងសន្និសីទ SOM EAS រវាងអាស៊ានជាមួយដៃគូទាំង ៨ រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក។ នេះគឺជាបណ្ដាកិច្ចប្រជុំដើម្បីត្រៀមរៀបចំរបៀបវារៈ និងឯកសារនានាសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៧ សីហាខាងមុខ។ អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាមបានដឹកនាំគណៈប្រតិភូចូលរួមបណ្ដាសន្និសីទនេះ។
អញ្ជើញថ្លែងមតិនៅសន្និសីទ SOM អាស៊ាន+៣ អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo - ប្រធាន SOM អាស៊ានរបស់ហ្វីលីពីនបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការរួមវិភាគទានដល់មូលនិធិ អាស៊ាន+៣ នៃបណ្ដាប្រទេសដៃគូនារយៈពេលកន្លងទៅ។ លោកបានអះអាងថា នេះគឺជាឱកាសដើម្បីវាយតម្លៃតួនាទីរបស់អាស៊ាន+៣។
នៅក្នុងសន្និសីទ SOM EAS បណ្ដាប្រទេសបានពិភាក្សាលើការអនុវត្តផែនការសកម្មភាពដំណើការសេចក្តីប្រកាសទីក្រុងភ្នំពេញ ជាពិសេសលើវិស័យអាទិភាព រួមមាន៖ ថាមពល អប់រំ ហិរញ្ញវត្ថុ ការពារបរិស្ថានជាដើម។
នាពេលល្ងាចថ្ងៃទី ៤ សីហាដដែល បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានមានជំនួបសន្ទនាជាមួយតំណងគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក សិទ្ធិមនុស្ស (AICHR) និងចូលរួមសន្និសីទគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍មិនមានអាវុធនុយក្លេអ៊ែរ (SEANFWZ)៕