SOM ២៖ ការផ្ដើមំនិតនិងខ្លឹមសារសហប្រតិបតិ្តការសំខាន់ជាច្រើនរបស់ APEC ត្រូវបានអនុម័ត

(VOVWORLD) - សន្និសីទមន្ត្រីជាន់ខ្ពស់លើកទី២ (SOM ២) នៃវេទិកាសហប្រតិបតិ្ត ការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំទាក់ទិននានា បានបញ្ចប់ នាព្រឹកថ្ងៃទី១៨ ឧសភា ក្រោយរយៈពេល១០ថ្ងៃប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

  (VOVworld) - សន្និសីទមន្ត្រីជាន់ខ្ពស់លើកទី២ (SOM ២) នៃវេទិកាសហប្រតិបតិ្ត ការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំទាក់ទិននានា បានបញ្ចប់ នាព្រឹកថ្ងៃទី១៨ ឧសភា ក្រោយរយៈពេល១០ថ្ងៃប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ថ្លែងមតិនៅសន្និសីទកាសែតអន្តរជាតិនារសៀលថ្ងៃដដែល ប្រធាន SOM APEC ២០១៧ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son អះអាងថា សន្និសីទបានបញ្ចប់ប្រកបដោយជោគជ័យ ហើយទទួល បានលទ្ធផលសំខាន់ជាច្រើន។

SOM ២៖ ការផ្ដើមំនិតនិងខ្លឹមសារសហប្រតិបតិ្តការសំខាន់ជាច្រើនរបស់ APEC ត្រូវបានអនុម័ត - ảnh 1ប្រធាន SOM APEC ២០១៧ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son

(រូបថត៖VOV) 

        ក្រោមប្រធានបទ “បង្កើតកម្លាំងចលករ រួមដៃពូនជ្រុំអនាគតរួម” នោះ SOM ២ បានឯកភាពជំរុញការសំរេចគោលដៅ Bogor ដោយផ្សាភ្ជាប់នឹងកំណើន ស្មើគ្នា សមភាព រួមចំណែកទៅក្នុងការខំប្រឹងប្រែងរួមដើម្បីអភិវឌ្ឍន៍ដោយនិរន្តរ ភាព។សន្និសីទក៏បានអនុម័តលើក្របខ័ណ្ឌកិច្ចសន្ទនាគោលនយោបាយស្ដីពីការជំរុញប្រភពធនធានមនុស្សក្នុងសម័យឌីជីថល និងកិច្ចសន្ទនាពហុភាគីអំពី APEC ឆ្ពោះទៅឆ្នាំ២០២០និងអនាគតផងដែរ។អនុរដ្ឋមន្រ្តីលោក Bui Thanh Son បានអះអាងថា៖

        “ខ្លឹមសារថ្មីមួយដែលត្រូវបានលើកយកមកពិភាក្សានៅសន្និសីទលើកនេះ គឺការ ផ្ដើមំនិតរបស់វៀតណាមស្ដីពីការជំរុញកំណើនគ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងសង្គម។គំនិតនេះរបស់វៀតណាមទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា របស់សមាជិកជាច្រើនដោយសារវាឆ្លើយតបទាន់ពេលវេលានូវការយកចិត្តទុក ដាក់របស់បណ្ដាខឿនសេដ្ឋកិច្ចសមាជិក អំពីការធានាឲ្យប្រជាជននិងសហគ្រាស ចូលរួមយ៉ាងគ្រប់គ្រាន់ព្រមទាំងទទួលបានផលប្រយោជន៍ស្មើគ្នាពីកំណើន”។         សំដែងការពេញចិត្តចំពោះលទ្ធផលនៃសន្និសីទលើកនេះ នាយកប្រតិបត្តិលេខាធិការដ្ឋាន APEC លោក Alan Bolards ចាត់ទុកថា៖

        “ឆ្នាំនេះមិនមែនជាឆ្នាំងាយស្រួលរបស់ APEC ទេដោយសារនិន្នាការប្រឆាំង សកលភាវូបនីយកម្មកំពុងលេចឡើង ហើយ APEC ត្រូវធ្វើយ៉ាងម៉េចដើម្បីជំរុញ សេរីភាពខាងពាណិជ្ជកម្មនិងតភ្ជាប់សេដ្ឋកិច្ចតំបន់។វៀតណាមធ្វើបានការងារជាច្រើនហើយនាំមុខគេក្នុងវិស័យនេះ។ចាប់តាំងពីសន្និសីទ SOM ១ នៅ Nha Trang មក យើងខ្ញុំ បានយល់អំពីអាទិភាពនិងការផ្ដើមគំនិតរបស់វៀតណាមហើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ