SOM-2 APEC៖ចំណុចលេចធ្លោពីការជម្រុញពាណិជ្ជកម្មឌីជីថលទៅដល់ការគាំពារសង្គម
(VOVWORLD) -នាថ្ងៃទី១២ឧសភា កិច្ចប្រជុំទាក់ទិននានាក្នុងក្របខ័ណ្ឌសន្និសីទលើកទី២នៃមន្ត្រី ជាន់ខ្ពស់ (SOM-2) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បន្ត ប្រព្រឹត្តទៅនៅទីក្រុងហាណូយ (វៀតណាម)។ ��២ឧសភា តំណាងចូលរួមបានចុះមូលដ្ឋានជាក់ស្តែងនៅស្រុក Can Gio ទីក្រុងហូជីមិញ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រ ធាន IPU លោក Saber Chowdhury បានអញ្ជើញចូលរួមកម្មវិធីនេះ៕
ប្រធានបទលេចធ្លោពីការជម្រុញ ពាណិជ្ជកម្មឌីជីថលទៅដល់ការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស បង្កើនការគាំពារ សង្គមទៅដល់កិច្ចការគ្រប់គ្រងស្រា សុទ្ធតែបានលើកយកមកពិភាក្សានិងវិភាគ យ៉ាងច្បាស់លាស់។
ទិដ្ឋភាពនៃសន្និសីទ បណ្តាញមជ្ឈមណ្ឌលស្រាវជ្រាវ APEC (រូបថតៈAnh Tuấn- Hoàng Lê/VOV ) |
អញ្ជើញថ្លែងមតិបើកសន្និសីទបណ្តាញមជ្ឈមណ្ឌលស្រាវជ្រាវ APEC អនុរដ្ឋ មន្ត្រីការបរទេសវៀតណាមនិងជាប្រធាន SOM បានអះអាងថា ក្នុងឆ្នាំ២០១៧ កិច្ច សហប្រតិបត្តិការ APEC ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំ សម្រាប់អនាគត” តាមនោះ កិច្ចសហប្រតិបត្តិការ APEC ត្រូវផ្តោតសំខាន់លើខ្លឹមសារអាទិភាពដូចជា ជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសសមាជិកតាមទិសនិរន្តរ ភាព មានកានច្នៃប្រឌិតថ្មីនិងគ្របដណ្តប និងធានាសន្តិសុខស្បៀងអាហារ ជម្រុញ វិស័យកសិកម្មអភិវឌ្ឍន៍និរន្តរភាពភ្ជាប់ជាមួយការទប់ទល់បម្រែបម្រួលអាកាសធាតុ។
នៅក្នុងសិក្ខាសាលាអប់រំនិងបណ្តុះបណ្តាលជំនាញនិងធានាសន្តិសុខសង្គម អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Doan Mau Diepបានសង្កត់ធ្ងន់ថា៖
“ធានាសន្តិសុខសង្គមជាការវិនិយោគមួយទៅលើមនុស្សនិងទៅលើការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមយូរអង្វែង។ ដោយពាក្យស្លោក “គ្មាននរណាម្នាក់ត្រូវទុកឲ្យនៅពីក្រោយ” ដែលបានអះអាងនៅក្នុងរបៀបវារៈស្តីពីការអភិវឌ្ឍន៍និរន្តរភាពរបស់អង្គការសហប្រ ជាជាតិដល់ឆ្នាំ២០៣០ នោះគឺ គួរតែមានការឯកភាពរវាងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ។ តាមនោះត្រូវធានាថា កម្មវិធីធានាសន្តិសុខសង្គមទាំងអស់ គួរតែស្របទៅនឹងការ ផ្លាស់ប្តូរអំពីសេដ្ឋកិច្ច សង្គម គ្រោះមហន្តរាយជាដើម”។
ក្នុងថ្ងៃធ្វើការទី១២ឧសភានេះ មន្ត្រីជាន់ខ្ពស់ APEC ក៏បានពិភាក្សាអំពីដៃគូ គោលនយោបាយ អំពីវិទ្យាសាស្ត្របច្ចេកវិទ្យាច្នៃប្រឌិតនិងជួបសន្ទនាអំពីឧស្សាហ កម្មរថយន្តផងដែរ៕