Son La: Caravan អាជីវករ៖សារព័ត៌មានរួមដំណើរជាមួយសហគ្រាស

(VOVWORLD) -ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៦និងទី៧តុលា នៅខេត្ត Son La បានប្រព្រឹត្តទៅព្រឹត្តិការណ៍ Caravan អាជីវករ៖សារព័ត៌មានរួមដំណើរជាមួយសហគ្រាស
Son La: Caravan អាជីវករ៖សារព័ត៌មានរួមដំណើរជាមួយសហគ្រាស - ảnh 1

Son La: Caravan អាជីវករ៖សារព័ត៌មានរួមដំណើរជាមួយសហគ្រាស

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៦និងទី៧តុលា នៅខេត្ត Son La បានប្រព្រឹត្តទៅព្រឹត្តិការណ៍ Caravan អាជីវករ៖សារព័ត៌មានរួមដំណើរជាមួយសហគ្រាស ឆ្នាំ២០១៧។ចូលរួម Caravan នេះមានតំណាងជាង១០០រូបជាអាជីវករ  សិល្បករប្រជាជនសិល្បករឆ្នើម។ ក្នុងរយៈពេលពីរថ្ងៃធ្វើការ គណៈប្រតិភូនឹងធ្វើដំណើរទស្សនកិច្ចនៅរូបសណ្ឋានសេដ្ឋកិច្ចឆ្នើម និងរៀបចំជំនួបសន្ទនាជាមួយអាជីវករឆ្នើមក្នុងខេត្ត Son La និងរៀបចំវេទិកានានា ដោយមានគោលដៅបង្កើនការតភ្ជាប់ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការរវាងសារព័ត៌មាននិងសហគ្រាស។ លោក Le Van Tuyen នាយកក្រុមហ៊ុនអន្តរជាតិ Thong Do ទីក្រុងហូជីមិញ បានអោយដឹងថា៖

          “ តាមរយៈ Caravan នេះ បណ្ដាតំណាងសហគ្រាស អាជីវករមកពីទីក្រុងហូជីមិញ ហាណូយ ទើបមានឱកាសមកជួបជុំគ្នាជាមួយបណ្ដាសហគ្រាសនៅខេត្ត Son La ដោយមានគោលបំណងស្វែងរកឱកាសវិនិយោគ  ជំរុញកិច្ចសហប្រតិបត្តិការ សំដៅនាំមកនូវការងារ និងជីវភាពរស់នៅល្អប្រសើរសំរាប់ប្រជាជនក្នុងតំបន់ខេត្ត  Son La ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ