S&P Global Ratings ប្រកាសរក្សាចំណាត់ថ្នាក់កិត្យានុភាពជាតិរបស់វៀតណាម ហើយបង្កើនចំណាត់ថ្នាក់យថាទស្សន៍ពីស្ថិរភាពឡើងវិជ្ជមាន
(VOVWORLD) - នាថ្ងៃទី ២១ ឧសភា ទីភ្នាក់ងាររៀបចំណាត់ថ្នាក់កិត្យានុភាព S&P Global Ratings (“ S&P”) បានប្រកាសរក្សាចំណាត់ថ្នាក់កិត្យានុភាពជាតិរបស់វៀតណាម ហើយបង្កើនចំណាត់ថ្នាក់យថាទស្សន៍ពីស្ថិរភាពឡើងវិជ្ជមាន។
សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាមត្រូវបានទទួលស្គាល់ (រូបថត៖ VNA) |
វៀតណាមគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលត្រូវបាន ទីភ្នាក់ងាររៀបចំណាត់ថ្នាក់កិត្យានុភាពចំនួនបីរួមមាន៖ Moody's S&P និង Fitchបានបង្កើនចំណាត់ថ្នាក់យថាទស្សន៍ឡើងវិជ្ជមាន។ យោងតាមការវាយតម្លៃរបស់ក្រសួងហិរញ្ញវត្ថុថា មូលដ្ឋាន ដែលទីភ្នាក់ងារ S&P បានសម្រេចចិត្តរក្សាចំណាត់ថ្នាក់កិត្យានុភាពជាតិ ហើយបង្កើនចំណាត់ថ្នាក់យថាទស្សន៍របស់វៀតណាមឡើងវិជ្ជមានគឺជាការទទួលស្គាល់សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់របស់វៀតណាម និង កំណែទម្រង់ជាបន្តបន្ទាប់ក្នុងការតាក់តែងគោលនយោបាយក្នុង បរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចសង្គម។ S&P បានវាយតម្លៃថា ក្រោយពីអត្រាកំណើន GDP ក្នុងឆ្នាំ ២០២០ ស្ថិតនៅក្នុងក្រុមខ្ពស់បំផុតនៅលើពិភពលោកនោះ វៀតណាមនឹងបន្ត រក្សាស្ថានភាពល្អ ដើម្បីស្ដារឡើងវិញយ៉ាងរឹងមាំ ក្នុងរយៈពេលពី ១ ទៅ ២ ឆ្នាំ ខាងមុខ ដោយផ្អែកលើដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ក្នុងប្រទេស ព្រមទាំងជាគោលដៅឈានមុខគេនៅអាស៊ីអាគ្នេយ៍អំពីការទាក់ទាញ FDI ហើយកំណើននាំចេញមានស្ថេរភាព ឋានៈកិច្ចការបរទេសយ៉ាងរឹងមាំផងដែរ៕