Standard Charter ៖ កំណើនសេដ្ឋកិច្ចវៀតណាមមានល្បឿនលឿនបំផុតនៅតំបន់អាស៊ាន
(VOVWORLD) -តាមរបាយការណ៍ របស់ធនាគារ Standard Charter ថា ការកាត់បន្ថយអត្រាការប្រាក់ ០,២៥ ភាគរយរបស់ធនាគាររដ្ឋនាពេលថ្មីៗនេះ គឺជាសកម្មភាពគ្រោងទុកជាមុន ក្នុងបរិបទដែលវៀតណាមជំរុញកំណើន ដោយយកការនាំចេញគឺជាកម្លាំងចលករស្នូល។
កំណើនសេដ្ឋកិច្ចវៀតណាមនឹងទទួលបានល្បឿនលឿនបំផុតក្នុងតំបន់អាស៊ាននាឆ្នាំ២០១៩ ដោយមាន អត្រាកំណើន ៦,៩% រហូតដល់ឆ្នាំ២០២១។ នេះគឺជាការព្យាករណ៍ថ្មីបំផុត ដែលត្រូវបានធនាគា Standard Charter នាំចេញ ក្នុងរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចសកលលោកនាចុងឆ្នាំ ២០១៩។
តាមរបាយការណ៍ របស់ធនាគារ Standard Charter ថា ការកាត់បន្ថយអត្រាការប្រាក់ ០,២៥ ភាគរយរបស់ធនាគាររដ្ឋនាពេលថ្មីៗនេះ គឺជាសកម្មភាពគ្រោងទុកជាមុន ក្នុងបរិបទដែលវៀតណាមជំរុញកំណើន ដោយយកការនាំចេញគឺជាកម្លាំងចលករស្នូល។ ក្នុងរយៈពេលខ្លី ការកាត់បន្ថយអត្រាការប្រាក់និងគ្មានផលប៉ះពាល់ជាច្រើនដល់កំណើនឥណទាន និងថ្លៃខ្ចីប្រាក់ឡើយ។
ទន្ទឹមនឹងនេះ តាមការធ្វើស្ថិតិរបស់នាយកដ្ឋានគ្រប់គ្រងវិស័យសេដ្ឋកិច្ច នៃក្រសួងផែនការ និងវិនិយោគនាពេលថ្មីៗនេះថា នាបច្ចុប្បន្ននេះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលក្នុងមណ្ឌលឧស្សាហកម្ម និងមណ្ឌលសេដ្ឋកិច្ចកំពុងមានការវិឌ្ឍជាវិជ្ជមាន។
តាមការប៉ាន់ស្មានថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០១៩ មានទុន FDI ជាង ១០ ពាន់លានដុល្លារអាមេរិក បានវិនិយោគចូលបណ្ដាមណ្ឌលឧស្សាហកម្ម និងមណ្ឌលសេដ្ឋកិច្ច ។ ហេតុដូច្នេះហើយ មានគម្រោងវិនិយោគទុនបរទេសជាង ៨៩០០ កម្រោង ដែលមានទុនចុះបញ្ជីសរុបប្រមាណ ១៨៧ ពាន់លានដុល្លារអាមេរិក។ ចំពោះគម្រោងវិនិយោគក្នុងស្រុក បណ្ដាមណ្ឌលឧស្សាហកម្ម និងមណ្ឌលសេដ្ឋកិច្ចគឺទាក់ទាញបានទុនចុះបញ្ជីថ្មីសរុបប្រមាន ៩៧ លានលានដុង៕