TATA ជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌាមួយដែលមានទុនវិនិយោគធំបំផុតនៅវៀតណាម
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន TATA របស់ឥណ្ឌាប្រចាំនៅវៀតណាមលោក Indronil Sengupa |
(VOVworld)- នារសៀលថ្ងៃទី១២មករានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន
TATA របស់ឥណ្ឌាប្រចាំនៅវៀតណាមលោក Indronil Sengupa។ នៅក្នុងជំនួបនេះ
លោក Tran Dai Quang បានស្វាគមន៍ចំពោះការដែលសម្ព័ន្ធក្រុមហ៊ុន TATA បើក
ទូលាយសកម្មភាពធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងជឿជាក់ថា គម្រោងការ
រោងចក្រអគ្គីសនី Long Phu 2 នៅខេត្ត Soc Trang ខណៈពេលបានបើកឲ្យដំណើរ
ការនោះ នឹងរួមចំណែកសំខាន់ចូលក្នុងការជម្រុញវិនិយោគរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន TATA ក៏ដូចជារូប
លោកIndronil Sengupa ផ្ទាល់ នឹងរួមចំណែកក្នុងការនាំឥណ្ឌាក្លាយទៅជាវិនិយោ
គិននាំមុខរបស់ វៀតណាម។ រីឯខ្លួនវិញ លោកIndronil Sengupa បានឲ្យដឹងថា
សម្ព័ន្ធក្រុមហ៊ុន របស់លោក កំពុងឆ្ពោះទៅវិនិយោគទៅលើគម្រោងការថាមពល
ថ្មីដូចជា អគ្គិសនី ព្រះអាទិត្យ អគ្គីសនីខ្សល់និងកសាងផែនការវិនិយោគលើរោង
ចក្រកែច្នៃកាហ្វេនៅ ខេត្ត Binh Duong ជាដើម៕