Thanh Hoa ត្រៀមខ្លួនជាស្រេចរៀបចំសប្ដាហ៍ប្រារព្ធឆ្នាំទេសចរណ៍ជាតិ២០១៥
|
Thanh Hoa ត្រៀមខ្លួនជាស្រេចរៀបចំសប្ដាហ៍ប្រារព្ធឆ្នាំទេសចរណ៍ជាតិ២០១៥ (VOV) |
Vovworld-សប្ដាហ៍ប្រារព្ធឆ្នាំទេសចរណ៍ជាតិ២០១៥នឹងប្រព្រឹត្តទៅនៅខេត្ត
Thanh Hoa ចាប់ពីថ្ងៃទី៣ដល់ទី១០មេសា។ នាបច្ចុប្បន្នខេត្ត Thanh Hoa កំពុងសកម្ម
សំរេចរាល់ការងារចុងក្រោយធានាត្រៀមខ្លួនជាស្រេចរាល់លក្ខណៈល្អបំផុតសំរាប់
ការរៀបចំប្រកបដោយជោគជ័យព្រឹត្តិការណ៍នៃឆ្នាំទេសចរណ៍។តាមនោះពិថីប្រារព្ធ
ឆ្នាំទេសចរណ៍ជាតិ២០១៥នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី៣មេសានៅទីក្រុង Thanh Hoa។
ក្នុងក្របខ័ណ្ឌសប្ដាហ៍ប្រារព្ធនៅប្រព្រឹត្តទៅព្រឹត្តិការណ៍វិសេសវិសាលដូចជាពិធីរំលឹក
ខួបលើកទី៥០នៃជ័យជំនះស្ពាន Ham Rong ពិធីប្រកាសតួរទេសចរណ៍ដំណើរទៅមក
នៅទន្លេ Ma ជាដើម។
កម្មវិធីឆ្នាំទេសចរណ៍ជាតិ២០១៥នឹងមានព្រឹត្តិការណ៍វប្បធម៍សិល្បៈទេសចរណ៍
កីឡាថ្នាក់ជាតិចំនួន១១ដែលប្រព្រឹត្តទៅក្នុងឆ្នាំ២០១៥៕