Thanh Hoa អាចក្លាយទៅជាខេត្តគំរូមួយក្នុងការទាក់ទាញវិនិយោគ

(VOVWORLD) -នាយប់ថ្ងៃទី១៨ឧសភា នៅទីក្រុង Sam Son ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគនៅ Thanh Hoa។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ខេត្ត 
Thanh Hoa អាចក្លាយទៅជាខេត្តគំរូមួយក្នុងការទាក់ទាញវិនិយោគ - ảnh 1Thanh Hoa អាចក្លាយទៅជាខេត្តគំរូមួយក្នុងការទាក់ទាញវិនិយោគ 

(VOV)_នាយប់ថ្ងៃទី១៨ឧសភា នៅទីក្រុង Sam Son ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគនៅ Thanh Hoa។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ខេត្ត បានរៀបចំសន្និសីទមានទ្រង់ទ្រាយធំ មិនគ្រាន់តែមានបរិមាណវិនិយោគិនច្រើនជាង១២០០នាក់ប៉ុណ្ណោះទេ ថែមទាំងមានគុណភាពទៀតផង វិនិយោគិននានាសុទ្ធតែប្តេជ្ញាចិត្តបោះទុនវិនិយោគនៅ Thanh Hoa។ នាយករដ្ឋមន្ត្រីបានអបអរសាទរគំរោងការណ៍ចំនួន៣២ ដែលបានផ្តល់លិខិតអនុញ្ញាត្តិ វិនិយោគ ដោយមានទុនវិនិយោគចំនួន ១៣៥ ៣០០ ពាន់លានដុង។ នាយករដ្ឋមន្ត្រី មានគោល បំណងថា៖ខេត្ត Thanh Hoa ក្លាយទៅជាខេត្តគំរូមួយក្នុងការទាក់ទាញទុនវិនិយោគ៖

          “ Thanh Hoa ត្រូវបន្តកែលំអបរិយាកាសវិនិយោគ អាជីវកម្ម។រដ្ឋអំណាច Thanh Hoa ត្រូវមានផែនការរៀបចំគំរោងផែនការ បែងចែកការប្រើប្រាស់ដីធ្លី ប្រកបដោយវិទ្យាសាស្ត្រ ប្រសិទ្ធភាព ដើម្បីកាត់បន្ថយចំណាយសំរាប់វិនិយោគិន និងសហគ្រាស ក្នុងរយៈពេលយូរអង្វែង។”

          មុននោះ នារសៀលថ្ងៃទី១៨ ឧសភា នៅខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ស្ដIអំពីស្ថានាភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច  សង្គមកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ