The Economic Times: វៀតណាមកំពុងលេចឡើងដូចមហាអំណាចសេដ្ឋកិច្ចមួយក្នុងតំបន់

(VOVWORLD) - កាសែត The Economic Times ក៏បានដកស្រង់សម្ដីរបស់ភារធារីស្ថានទូតវៀតណាមប្រចាំឥណ្ឌាលោក Do Thanh Hai ដែលចាត់ទុកថា ដោយមានទីតាំងយុទ្ធសាស្ត្រនៃប្រទេសទាំងពីរនិងការផ្លាស់ប្ដូរក្នុងបញ្ហាកំណែទម្រង់នោះ ប្រទេសទាំងពីរនឹងបង្កើនការដោះដូរពាណិជ្ជកម្មហើយបង្កើតកម្លាំងចលករជំរុញខឿនសេដ្ឋកិច្ចសកលនៅពេលអនាគតខាងមុខ។
The Economic Times: វៀតណាមកំពុងលេចឡើងដូចមហាអំណាចសេដ្ឋកិច្ចមួយក្នុងតំបន់ - ảnh 1រូបថតឧទាហរណ៍៖ VNA

កាសែត The Economic Times បានដកស្រង់សម្ដីរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាម លោក Pranay Verma នៅសិក្ខាសាលាតាមអនឡាញរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាដែលទើបបានរៀបចំឡើងនាពេលថ្មីៗនេះ ក្រោមប្រធានបទ “ឱកាសវិនិយោគនិងពាណិជ្ជកម្មសម្រាប់ឧស្សាហក ម្មឥណ្ឌានៅវៀតណាម” ដែលចាត់ទុកថា វៀតណាមនិងឥណ្ឌាកំពុងលេចឡើងដូចមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ហើយនឹងបង្កើតឡើងភាពខុសប្លែកក្នុងដំណាក់កាលក្រោយជម្ងឺរាតត្បាត។ តាមនោះ វៀតណាមនិងឥណ្ឌាកំពុងលេចឡើងដូចដៃគូពាណិជ្ជកម្មជាសកល អាស្រ័យដោយគំនិតផ្ដួចផ្ដើមនានាក្នុងគោលនយោបាយ និងការអភិវឌ្ឍក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ។

កាសែត The Economic Times ក៏បានដកស្រង់សម្ដីរបស់ភារធារីសាស្ថានទូតវៀតណាមប្រចាំឥណ្ឌាលោក Do Thanh Hai ដែលចាត់ទុកថា ដោយមានទីតាំងយុទ្ធសាស្ត្រនៃប្រទេសទាំងពីរនិងការផ្លាស់ប្ដូរក្នុងបញ្ហាកំណែទម្រង់នោះ ប្រទេសទាំងពីរនឹងបង្កើនការដោះដូរពាណិជ្ជកម្មហើយបង្កើតកម្លាំងចលករជំរុញខឿនសេដ្ឋកិច្ចសកលនៅពេលអនាគតខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ