The Travel: ៖ "វៀតណាមអច្ឆរិយៈ" ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ទាំង ១០ ដែលមានតម្លៃសមរម្យ និងគួរតែអញ្ជើញមកទស្សនាបំផុតនៅលើពិភពលោក

(VOVWORLD) - អត្ថបទបានអះអាងថា គោលដៅដ៏អស្ចារ្យ ហើយមានតម្លៃសមរម្យនៅអាស៊ីអាគ្នេយ៍គឺ "វៀតណាមអច្ឆរិយៈ" ។
The Travel: ៖ ស្ពានមាសនៅវៀតណាម (រូបថត៖ Tran Le Lam/VNA)

គេហទំព័រទេសចរណ៍ "thetravel.com" នាថ្មីៗនេះបានចុះផ្សាយអត្ថបទមួយ ដែលបានណែនាំអំពីគោលដៅទេសចរណ៍ដែលមានតម្លៃសមរម្យនៅលើពិភពលោក។ គួរកត់សម្គាល់ថា រូបភាពវត្ត Tran Quoc ចែងចាំងពន្លឺនៅលើផ្ទៃទឹកបឹងខាងលិចខៀវស្រងាត់ ត្រូវបានចុះផ្សាយនៅដើមអត្ថបទសរសេរណែនាំអំពីគោលដៅមកដល់ "អស្ចារ្យបំផុត" ទាំង ១០ ។ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងបញ្ជីគោលដៅទេសចរណ៍ទាំងនេះ។

អត្ថបទបានអះអាងថា គោលដៅដ៏អស្ចារ្យ ហើយមានតម្លៃសមរម្យនៅអាស៊ីអាគ្នេយ៍គឺ "វៀតណាមអច្ឆរិយៈ" ។ ទាក់ទងនឹងកន្លែងស្នាក់នៅ អត្ថបទបានសង្កត់ធ្ងន់ថា វៀតណាមមានសណ្ឋាគារជាច្រើនដែលមានតម្លៃសមរម្យ។ ភ្ជាប់ជាមួយនឹងការពិពណ៌នាគឺជារូបភាពទេសភាពឈូងសមុទ្រ Ha Long ដ៏ស្រស់ត្រកាលពីកោះ Bo Hon ។

បន្ទាប់ពីវៀតណាមគឺឡាវ ដែលជាតំណាងមួយទៀតនៃតំបន់អាស៊ីអាគ្នេយ៍។ តំណាងទី ៣ របស់អាស៊ីអាគ្នេយ៍ក្នុងចំណោមគោលដៅទាំង ១០ គឺឥណ្ឌូណេស៊ី ដែលស្ថិតនៅលំដាប់ទី ៧។ ចំណាត់ថ្នាក់លេខ ១ និងលេខ ២ បានទៅលើកោះនៃប្រទេសក្រិក និងប្រទេសឥណ្ឌា។ គោលដៅនៅសល់ក្នុងគោលដៅទាំង ១០ កូឡុំប៊ីនីការ៉ាហ្គា ម៉ិកស៊ិក ប៉ូឡូញ និងរូម៉ានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ