Thua Thien – Hue ត្រូវមានមហិច្ឆតា សេចក្តីប្រាថ្នានិងគំនិតថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVWORLD) - នេះគឺជាសំណើរបស់នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue នាថ្ងៃថ្ងៃទី ១០ មិថុនា នៅទីក្រុងហាណូយ។
Thua Thien – Hue ត្រូវមានមហិច្ឆតា សេចក្តីប្រាថ្នានិងគំនិតថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី 

ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត ក្នុងប៉ុន្មានខែពាក់កណ្តាលឆ្នាំ ២០១៩ នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃថា ខេត្ត Thua Thien Hue បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាមួយការអភិវឌ្ឍន៍ ប៉ុន្តែនៅតែមិនទាន់រកឃើញកម្លាំងចលករសម្រាប់បង្កើនកំណើននៅឡើយ។

នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា  ខេត្ត Thua Thien –Hue គួរខិតខំប្រឹងប្រែងដើម្បីក្លាយជាមជ្ឈមណ្ឌលវប្បធម៌ អប់រំនិងសុខាភិបាលពិសេស។ រូបសណ្ឋានគំរូកំណើន ត្រូវការបង្កើនប្រសិទ្ធភាពក្នុងតំបន់និងបង្កើនទំនាក់ទំនងជាមួយខេត្តនៅក្នុងតំបន់។ យោងតាមនាយករដ្ឋមន្រ្តីថា ចក្ខុវិស័យអភិវឌ្ឍន៍របស់ខេត្ត Thua Thien Hue ត្រូវតែមានរយៈពេលវែងសូម្បីតែការអភិវឌ្ឍទីក្រុងក៏ដូចគ្នាដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ