Thua Thien Hue៖ លើកតម្កើងលក្ខណៈប្រចាំតំបន់និងម៉ាកផ្កាឈូក Hue

(VOVWORLD) - នាយប់ថ្ងៃទី ២៣ មិថុនា នៅបឹង Tinh Tam ទីក្រុង Hue មន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានបើកមហោស្រពផ្កាឈូក Hue   ឆ្នាំ ២០២៣។

Thua Thien Hue៖ លើកតម្កើងលក្ខណៈប្រចាំតំបន់និងម៉ាកផ្កាឈូក Hue  - ảnh 1បង្ហាញម៉ូដអាវផាយ (រូបថត៖ VOV)

ពិធីបើកពិធីបុណ្យផ្កាឈូក Hue នៅឆ្នាំ ២០២៣ ជាមួយនឹងកម្មវិធីសិល្បៈក្បាច់រាំដ៏ឧឡារិក លើកតម្កើងរូបភាពនៃផ្កាឈូកនៃរាជវាំងបុរាណ។ លោក Nguyen Van Phuc ប្រធានមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “ការរៀបចំពិធីបុណ្យផ្កាឈូក មានគោលបំណងលើកតម្កើងតម្លៃនៃផ្កាឈូក Hue លើកកំពស់ម៉ាកសញ្ញារបស់ផ្កាឈូក  Hue ដល់ភ្ញៀវទេសចរ ក៏ដូចជាជួយដល់សហគមន៍ និងធុរកិច្ចក្នុងស្រុកមានកម្លាំងចិត្តក្នុងការបង្កើតផលិតផលជាច្រើនទៀត ដែលទាក់ទងនឹងផ្កាឈូក ចាប់ពីមុខម្ហូបរហូតដល់ផលិតផលសិប្បកម្ម។ ម្យ៉ាងវិញទៀត ស្នាដៃសិល្បៈ ផលិតផលដែលផលិតដោយផ្ទាល់ពីផ្កាឈូក នឹងមានឱកាសបង្កើត និងអភិវឌ្ឍបន្ថែមទៀត”។

សូមគូសបញ្ជាក់ថា  ពិធីបុណ្យផ្កាឈូក Hue ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣   ដល់ថ្ងៃទី ២៥ ខែមិថុនា ដើម្បីជួយអ្នកទស្សនាទទួលបានបទពិសោធន៍ និងមានអារម្មណ៍ពីតម្លៃនៃផ្កាឈូកនៅក្នុងជីវភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ