Thua Thien-Hue៖ ពិធីបុណ្យផ្កាឈូក- ជម្រុញវិស័យទេសចរណ៍ Hue

(VOVWORLD) -នាយប់ថ្ងៃទី២៩មិថុនា នៅទីក្រុង Hue មន្ទីទេសចរណ៍ខេត្ត Thua Thien – Hue បានបើកពិធីបុណ្យផ្កាឈូកឆ្នាំ២០១៨ ដែលវៀតណាមហៅថា បុណ្យ Sen ក្រោមប្រធានបទ “រឿងនិទានអំពីផ្កាមួយប្រភេទ”។ 
Thua Thien-Hue៖ ពិធីបុណ្យផ្កាឈូក- ជម្រុញវិស័យទេសចរណ៍ Hue - ảnh 1ការសម្តែងសិល្បៈក្នុងពិធីបុណ្យ Sen 

ពិធីបុណ្យ Sen នេះរួមមានកម្មវិធីចំនួន៤ នោះគឺ៖  សម្រស់ផ្កាឈូក រស់ជាតិផ្កាឈូក ព័ណ៌ផ្កាឈូកនិងលក្ខណៈពិសេសរបស់ផ្កាឈូក។ លោក Le Huu Minh នាយកស្តីទីមន្ទីទេសចរណ៍ខេត្ត Thua Thien – Hue បានឲ្យដឹងថា៖

        “ផ្កាឈូក ជាផ្កាតំណាងជាតិរបស់វៀតណាម តាមនោះ ផ្កាឈូកមិនត្រឹមតែមានតម្លៃវប្បធម៌សម្រាប់ជាតិប៉ុណ្ណោះទេ ថែមទាំងក្នុងជីវភាពរស់នៅ ផ្កានេះមានការជិតស្និទ្ធជាមួយជីវភាពរស់នៅ ពីម្ហូបអាហារ ដល់ស្ថាប័ត្យកម្ម។ ដោយសារគំនិត យើងខ្ញុំបានរៀបចំពិធីបុណ្យផ្កាឈូក ហើយពីជោគជ័យនៃពិធីបុណ្យនេះ យើងខ្ញុំនឹងរៀបចំពិធីបុណ្យនេះតាមទ្រង់ទ្រាយធំជាងសម្រាប់ឆ្នាំបន្តបន្ទាប់។ ពោលគឺមិនត្រឹមតែនៅតំបន់មានផ្កាឈូករបស់ខេត្ត Thua Thien – Hue ប៉ុណ្ណោះទេ ថែមទាំងតាមតំបន់នានាទូទាំងប្រទេស ដើម្បីប្រែព្រឹត្តិការណ៍នេះឲ្យក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ