Timor Leste មានគោលបំណងក្លាយទៅជាសមាជិកអាស៊ានយ៉ាងឆាប់ៗ
|
Timor Leste មានគោលបំណងក្លាយទៅជាសមាជិកអាស៊ានយ៉ាងឆាប់ៗ (Image: VNA) |
(VOVworld) – ថ្លែងមតិក្នុងជំនួបជាមួយអគ្គលេខាធិការអាស៊ាន លោក Le Luong
Minh នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការនៃសាធារ
ណៈរដ្ឋប្រជាធិបតេយ្យ Timor Leste លោក Hernani Coelho da Silva បានអះអាងជា
ថ្មីម្តងទៀតថា៖ អាស៊ានគឺជាអាទិភាពសំខាន់មួយក្នុងគោលនយោបាយកិច្ចការ
បរទេសរបស់ Timor Leste។ លោក Coelho da Silva បានសង្កត់ធ្ងន់ទៅលើ
កិច្ចសន្យាក្លាយទៅជាសមាជិកមួយរបស់អាស៊ាន។ នាច្ចុប្បន្ន Timor Leste កំពុង
ខំប្រឹងប្រែងអនុវត្តរាល់វិធានការសំដៅបង្កើនសមត្ថភាពយន្តការនិងប្រភពធន
ធានមនុស្សដើម្បីចូលរួមក្នុងសកម្មភាពរបស់អាស៊ាន។ រីឯខ្លួនវិញ អគ្គលេខាធិការ
អាស៊ាន លោក Le Luong Minh បានវាយតំលៃខ្ពស់ចំពោះសេចក្តីសម្រេច
យុទ្ធសាស្ត្រក្លាយទៅជាសមាជិកអាស៊ាននៃ Timor Leste និងបណ្ដាការខំប្រឹង
ប្រែងសកម្មក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយសមាជិកអាស៊ាន
ផ្សេងៗទៀត។លោកអគ្គលេខាធិការអាស៊ានអះអាងនូវកិច្ចសន្យារបស់អាស៊ាននិង
ប្រទេសជាសមាជិកនានាគឺត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ត Timor Leste ជាពិសេសក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្សនិងកសាងប្រទេសជាតិ៕