Timor Leste វាយតំលៃខ្ពស់ការគាំទ្ររបស់វៀតណាមចំពោះដំណើរការចូលរួមអាស៊ាន
|
Timor Leste វាយតំលៃខ្ពស់ការគាំទ្ររបស់វៀតណាមចំពោះដំណើរការចូលរួមអាស៊ាន (iisd.ca) |
Vovworld-អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងបរិស្ថាន Timor
Leste លោក Constancio Pinto នាថ្ងៃទី៤មិថុនាបានសម្ដែងការវាយតំលៃខ្ពស់ការ
គាំទ្ររបស់រដ្ឋាភិបាលវៀតណាមចំពោះការខំប្រឹងប្រែងចូលរួមអាស៊ានរបស់
Timor Leste ទន្ទឹមនឹងនោះសម្ដែងក្តីសង្ឃឹមថា Timor Leste នឹងចូលរួមអាស៊ានក្នុង
អំឡុង២ឆ្នាំខាងមុខ។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន
វៀតណាម លោក Pinto បានឲ្យដឹងថា វៀតណាមជានិច្ចកាលគាំទ្រ Timor Leste
ឲ្យក្លាយទៅជាសមាជិកនៃអាស៊ាននិង Timor Leste ថ្លែងអំណរគុណនិងសុំឲ្យវៀត
ណាមបន្តការគាំទ្រ។
ក្នុងឱកាសនេះដែរ លោក Pinto បានវាយតំលៃខ្ពស់ការដែលសម្ព័ន្ធក្រុមហ៊ុន
ទូរគមនាគមន៍កងទ័ព Viettel បានវិនិយោគចូលមក Timor Leste តាមរយៈ
ពាណិជ្ជសញ្ញា Telemor រួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ
ទូរគមនាគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបង្កើតការងារធ្វើសំរាប់ប្រជាជន Timor Leste៕