Tom Hayden-សកម្មជនដើម្បីសន្តិភាពបានចាកចេញទៅជារៀងរហូត
|
Tom Hayden-សកម្មជនដើម្បីសន្តិភាព |
(VOV)_សកម្មជនដើម្បីសន្តិភាព Tom Hayden ជាម្នាក់ ក្នុងចំណោមមិត្តអាមេរិក
បានសកម្មជំរុញចលនាប្រឆាំងសង្គ្រាមរបស់អាមេរិកនៅវៀតណាម ក្នុងបណ្ដាឆ្នាំ៦០
បានទទួលមរណភាព នាយប់ថ្ងៃទី២៣តុលា ក្នុងវ័យ ៧៦ឆ្នាំ។ សាធារណះមតិបាន
បង្ហាញនូវការរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងមនោសញ្ចេតនាសោកស្ដាយ។ នៅលើ
Twitter អភិបាលទីក្រុង Los Angeles លោក Eric Garcetti បានសរសេរថា៖ មនុស្ស
យក្សអំពីនយោបាយ និងជាមិត្តជាទីស្រឡាញ់ បានចេញទៅជារៀងរហូត។ Tom Hayden
តែងតែតស៊ូប្រឆាំងដើម្បីសតិអារម្មណ៍របស់ខ្លួនជានរណាៗទាំងអស់។
លោក Tom Hayden ដែលជាអតីតព្រឹទ្ធសមាជិក រដ្ឋ California ។ ក្នុងរយៈពេល
ប៉ុន្មានឆ្នាំ៦០ ពេលដែលសង្គ្រាមរបស់អាមេរិកនៅវៀតណាមកំពុងឡើងជណ្ដើរលោក
Tom Hayden និងសកម្មជនជាច្រើន ដើម្បីសន្តិភាពបានទៅទស្សនាវៀតណាម។លោក
ជាសមាជិកមួយនាក់ ក្នុងក្រុម “Chicago 7” ត្រូវបានកាត់ទោស ដោយមានឧបាយកល
និងបង្កអ៊ុកឡុក រៀបចំបាតុកម្ម ប្រឆាំងសង្គ្រាមនៅវៀតណាម នាឆ្នាំ១៩៦៨។ លោក
Tom Hayden ក៏ជាអ្នកនិពន្ធសៀវភៅដោយប្រធានបទ៖” The Other side ” ស្ដីអំពី
សង្គ្រាមរបស់អាមេរិកនៅវៀតណាម ហើយអំពាវនាវអោយរដ្ឋអំណាចអាមេរិក ដក
ទ័ពចេញពីវៀតណាម។លោកក៏បានចូលរួមជំនួបប្រាស្រ័យប្រឆាំងសង្គ្រាម រៀបចំការ
តាំងពិព័រណ៌គំនូរចលនា បញ្ជាំងខ្សែភាពយន្ត ស្ដីអំពីឥណ្ឌូចិន ដំណាក់កាល១៩៧២-
១៩៧៥ និងអំពាវនាវអោយរដ្ឋសភាអាមេរិក កាត់បន្ថយថវិកាសំរាប់សង្គ្រាម។ នាខែ
ធ្នូឆ្នាំ ២០១៧ លោក Tom Hayden មានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ហើយ
បានរដ្ឋាភិបាលវៀតណាម ប្រគល់អ៊ាំងស៊ីនអនុស្សាវរីយ៍ សំដៅកត់សម្គាល់នូវការរួម
វិភាគទានរបស់លោក ចំពោះចលនាអំពាវនាវបញ្ចប់សង្គ្រាម បង្កើតសន្តិភាពឡើង
វិញនៅវៀតណាមមុននេះ៕