TPP នឹងក្លាយទៅជាគំរូអំពីពាណិជ្ជកម្មក្នុងសតវត្ស៍ទី២១

TPP នឹងក្លាយទៅជាគំរូអំពីពាណិជ្ជកម្មក្នុងសតវត្ស៍ទី២១ - ảnh 1
TPP នឹងក្លាយទៅជាគំរូអំពីពាណិជ្ជកម្មក្នុងសតវត្ស៍ទី២១

          (VOV)_រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃបណ្ដាប្រទេសចូលរួមការចរចារស្ដីពីកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) ទទួលបានការព្រម
ព្រៀងចុងក្រោយ ហើយក្លាយទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើពិភព
លោក ។​សន្និសីទបានបិទបញ្ចប់ នាយប់ថ្ងៃទី៥ តុលា តាមម៉ោងវៀត​ណាម ​នៅទី
ក្រុង Atlanta ។ ថ្លែងមតិបន្ទាប់ពីពេលបញ្ចប់ការចរចារ ដំណាង​ប្រទេសចំនួន១២
បានអះអាងថា៖ កិច្ចព្រមព្រៀង TPP នឹងជារូបសណ្ឋានអំពី​ពាណិជ្ជកម្ម ក្នុងសត
វត្ស៍ទី២១។ បន្ទាប់ពីការចរចារ បណ្ដាប្រទេសនឹងដំណើ​ការពិនិត្យមើលខាងគតិយុត្តិ 
ហើយចុះហត្ថលេខាជាផ្លូវការ។ 

          កិច្ចព្រមព្រៀង TPP មានការចូលរួមរបស់ប្រទេសចំនួន១២ ដោយបាន​ចរចារ
ពីឆ្នាំ ២០១០មក។ គោលដៅរបស់ TPP គឺកាត់បន្ថយរបងពាណិជ្ជកម្ម​ និង​បង្កើត​បទ
ដ្ឋានខ្ពស់ ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ ជំរុញការ​ផ្តល់មតិ ជំរុញខ្លាំងកំណើន
សេដ្ឋកិច្ច និងបង្កើនការងារធ្វើក្នុងប្លុក។ TPP ត្រូវ​បានបង្កើតឡើងនេះ នឹងជាតំបន់ពា
ណិជ្ជកម្មសេរីធំ១ ដោយស្មើនឹង៣០% ​ពាណិជ្ជកម្មសកល និងបំពេញបន្ថែមទឹកប្រាក់ចំនយន៣០០ ពាន់លានដុល្លារអាមេរិក សំរាប់ GDP ពិភពលោកជាប្រចាំឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ