TPP បើកចេញឱកាសសហប្រតិបត្តិការសំរាប់វៀតណាមនិងអាមេរិក

TPP បើកចេញឱកាសសហប្រតិបត្តិការសំរាប់វៀតណាមនិងអាមេរិក - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
និងជាប្រធានដំណាងគណៈកម្មាធិការពាណិជ្ជកម្មអាមេរិកលោក Michael Froman (VOV)

        Vovworld-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងជា​ប្រធាន​​ដំណាងគណៈកម្មាធិការពាណិជ្ជកម្មអាមេរិកលោក Michael Froman នា​ថ្ងៃ​​ទី២ធ្នូនៅ
ទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មាន​បំណងវៀតណាម
និងអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច​អន្តរប៉ាស៊ីហ្វិក (TPP)។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងដៃគូ​សេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP) មានសារសំខាន់ណាស់ចំពោះប្រទេសចូលរួមចំនួន១២​និង​ចំពោះវៀតណាមវាមាន
តួនាទីសំខាន់ជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀត​ណាម​និងអាមេរិកក៏ដូចជាដំបន់។

        រីឯ ឯកអគ្គរដ្ឋទូតនិងជាប្រធានដំណាងគណៈកម្មាធិការពាណិជ្ជកម្មអាមេរិក​
លោក Michael Froman បានអះអាងថា កិច្ចព្រមព្រៀងមានសារសំខាន់ក្នុង​គោល​នយោបាយឆ្ពោះទៅទ្វីបអាស៊ីរបស់អាមេរិក។ លោក Michael Froman បានជឿ​ជាក់​ថា ការប្តេជ្ញាចិត្តរបស់វៀតណាមនិងអាមេរិកក៏ដូចជាបណ្ដាប្រទេសចូលរួម​ការ​ចរចារនឹង
ជំរុញយ៉ាងលឿនជាងដំណើរការចរចារចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងសំខាន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ