TPP – ១១ មានឈ្មោះថ្មីគឺកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យនិងជឿនលឿន ឆ្លងសមុទ្រប៉ាស៊ីហ្វិក (CPTTP)

(VOVWORLD) - នៅខាងក្រៅសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចនៃ ប្រទេសសមាជិកចំនួន១១នៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP) បានប្រជុំនៅ Da Nang ចាប់ពីថ្ងៃទី៨ដល់ទី១០ វិច្ចិកា ដើម្បីពិភាក្សាអំពី កិច្ចព្រមព្រៀងនេះក្នុងស្ថានភាពថ្មី។

TPP – ១១ មានឈ្មោះថ្មីគឺកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យនិងជឿនលឿន ឆ្លងសមុទ្រប៉ាស៊ីហ្វិក (CPTTP) - ảnh 1 រដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh នៅសន្និសីទកាសែតអំពី TPP នៅខាងក្រៅសន្និសីទកំពូល APEC នាថ្ងៃទី១១ វិច្ចិកា (រូបថត៖ AFP/TTXVN)


ដោយឈរលើមូលដ្ឋាននៃលទ្ធផលក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រុមសមាជិក TPP នៅទីក្រុងហាណូយ វៀតណាម កាលពីខែឧសភា កន្លងទៅ រដ្ឋមន្ត្រី ទាំងអស់បានយល់ស្របជាមួយឈ្មោះថ្មីរបស់ TPP រួមមានសមាជិកចំនួន១១ នោះគឺកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មលើគ្រប់វិស័យនិងជឿនលឿនឆ្លងសមុទ្រប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងចេញសេចក្ដីថ្លែងការណ៍រួមផងដែរ។ តាមនោះ ប្រទេសសមាជិក TPP ទាំងអស់បានឯកភាពលើការរក្សាខ្លឹមសារនៃ TPP ដដែលប៉ុន្តែអនុញ្ញាត្តិឲ្យប្រទេសសមាជិកពន្យាពេលនូវកាតព្វកិច្ចមួយចំនួនដើម្បីធានា តុល្យភាពក្នុងស្ថានភាពថ្មី។ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១១ វិច្ចិកា រដ្ឋមន្រ្តី ឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា៖

“ក្នុងស្ថានភាពថ្មី ប្រទេសសមាជិកទាំងអស់សុទ្ធតែអះអាងនូវការប្ដេជ្ញាចិត្ត ដ៏ពេញលេញ ព្រមៗគ្នា ហើយចាត់ទុកនេះជាគោលដៅរួមដែលយកចិត្តទុកដាក់ ដល់ការតម្កល់ទុកមាត្រាមួយចំនួន។ កិច្ចព្រមព្រៀង CPTPP មិនត្រឹមតែខុសប្លែកអំពី បរិមាណសមាជិកប៉ុណ្ណោះទេ ថែមទាំងជាការអះអាងនូវគោលជំហរបើកទ្វារ ទីផ្សារទៀតផង”។

នាបច្ចុប្បន្ន កិច្ចព្រមព្រៀង CPTPP រួមមានប្រទេសចំនួន១១៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សឹង្ហបុរីនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ