Tra Vinh ត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធផលិតកម្មនៅបណ្ដាឃុំកសាងជនបទថ្មី
(VOV)_នាថ្ងៃទី ២៥ មិថុនា នៅក្នុងជំនួបធ្វើការនៅខេត្ត Tra Vinh ( ភាគខាងត្បូង វៀតណាម) ស្ដីពីសភាពការណ៍កសាងជនបទថ្មី ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការដែលខេត្ត Tra Vinh បានប្រើប្រាស់
ល្អនូវប្រភពទុន ដើម្បីកសាងជនបទថ្មី។ តាមឧបនាយករដ្ឋមន្ត្រីថា÷ នេះគឺជារបៀប
ធ្វើការត្រូវ បានពង្រីកក្នុងទូទាំងប្រទេស។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ក៏
បាន ក្រើនរំលឹកថ្នាក់ដឹកនាំខេត្ត Tra Vinh ត្រូវបង្កើនថែមទៀត ការងារបញ្ជាណែនាំ
បណ្ដាឃុំ ជំរុញខ្លាំង ការផ្ទេរប្តូររចនាសម្ព័ន្ធផលិតកម្មអោយ សមស្របទៅនឹងលក្ខ
ណះរបស់តំបន់។ ខេត្តក៏ត្រូវវិនិយោគអោយសមស្រប ចំពោះការងារផ្ទេរប្តូរវិទ្យា
សាស្ត្រ បច្ចេកវិទ្យា …ជាដើម៕
|
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh (http://baoninhthuan.com.vn/) |