Traveloka រៀបចំផែនការបើកដំណើរការសេវាកម្ម ហិរញ្ញវត្ថុនៅ វៀតណាម​និងថៃ

(VOVWORLD) - Traveloka ដែលជាក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មអំពីទេសចរណ៍អនឡាញដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍បាន រៀបចំផែនការបើកដំណើរការសេវាកម្ម ហិរញ្ញវត្ថុនៅវៀតណាមនិងថៃ ដោយមានគោលដៅអាចចុះបញ្ជីនៅទីផ្សារមូលបត្រសហរដ្ឋអាមេរិក។
Traveloka រៀបចំផែនការបើកដំណើរការសេវាកម្ម ហិរញ្ញវត្ថុនៅ វៀតណាម​និងថៃ - ảnh 1ការិយាល័យ Traveloka វៀតណាម (ប្រភព៖ traveloka.com)

ក្រុមហ៊ុន ដែលបានប្រតិបត្តិការនៅឥណ្ឌូនេស៊ីក្នុងរយៈពេល ៩ ឆ្នាំនេះបានសង្កេតឃើញនូវសន្ទុះស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីវិបត្តិជំងឺកូវីដ ១៩ ដែលធ្វើឲ្យតម្រូវការធ្វើដំណើរទៅមកមានការថយចុះយ៉ាងខ្លាំង។ ជាក់ស្ដែង ប្រធាន Traveloka លោក Caesar Indra បានឲ្យដឹងថា ផ្នែកធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅទីផ្សារវៀតណាមបានប្រតិបត្តិការដ៏សកម្មជាង បើប្រៀបធៀបនឹងមុនពេលការផ្ទុះឡើងជំងឺរាតត្បាត ខណៈពេលដែលសាខានៅថៃក៏ជិតវិលត្រលប់មកធ្វើការធម្មតាវិញ។ លោក Indra បានសង្កត់ធ្ងន់ថារយៈពេលដ៏អាក្រក់បំផុតបានកន្លងផុតទៅ ហើយ Traveloka បានត្រៀមរៀបចំយ៉ាងល្អសម្រាប់ឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ