TTIP គប្បីនាំមកនូវផលប្រយោជន៍សំរាប់ EU

TTIP គប្បីនាំមកនូវផលប្រយោជន៍សំរាប់ EU  - ảnh 1
TTIP គប្បីនាំមកនូវផលប្រយោជន៍សំរាប់ EU (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ មិថុនា​ អធិការបតីអាល្លឺម៉ង់ Angela Merkel បាន
អះអាងថា៖ សហភាពអឺរ៉ុប (EU) គប្បីទទួលបានកិច្ចព្រមព្រៀងដៃគូពាណិជ្ជ
កម្មនិងវិនិយោគឆ្លងមហា សមុទ្រអាត្លង់ទិក (TTIP)។ ថ្លែងមតិនៅរដ្ឋធានី
បែកឡាំង អធិកាបតីអាល្លឺម៉ង់បានចាត់ ទុកថា៖ បណ្ដាការចរចារនាបច្ចុប្បន្ន
រវាង EU  និងអាមេរិក​អំពី TTIP គឺសំដៅទទួលបានកិច្ចព្រមព្រៀងដ៏មហិច្ឆិ
តាមួយ។ ប៉ុន្តែ លោកស្រី Merkel បានសង្កត់ធ្ងន់ថា៖ មិនគប្បីលើក យថា
ទស្សហួសកំរិតពេកឡើយ ហើយសេចក្តីសម្រេចអំពី  TTIP  នឹងផ្អែកទៅលើ
មូលដ្ឋានថា៖ កិច្ចព្រមព្រៀងនេះនាំមកនូវផលប្រយោជន៍សំរាប់ EU ដែរឬទេ។​
សេចក្តីប្រកាសរបស់អធិការបតីអាល្លឺម៉ង់ត្រូវបាននាំចេញក្នុងកាលៈទេសៈបណ្ដា
ការចរចាររវាង EU និងអាមេរិកអំពី TTIP  កំពុងមានការខ្វែងគំនិតជាច្រើន។
 បារាំងដែលជាខឿនសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបទើបនឹងព្រមានអំពីលទ្ធភាព
ផ្អាកវង់ចរចារ TTIP   ដោយសារ អាមេរិកមិនទាន់ត្រៀមធ្វើសម្បទាននៅឡើយ។
 ក្រៅពីនោះ ការដែល អង្គការបរិស្ថានសន្តិភាពបៃតងបានប្រកាសឯកសារ
សម្ងាត់ដែលទាក់ទិនដល់ TTIP  ក្នុងនោះ វាយតំលៃកិច្ចព្រមព្រៀងនេះដាក់
ផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនឡើងបទដ្ឋានខាងបរិស្ថាននិងសុវត្ថភាព
របស់អតិថិជនដែលបានបង្កើតឡើងរលក ប្រឆាំងជំទាស់យ៉ាងខ្លាំងនៅ
ប្រទេសអឺរ៉ុបជាច្រើន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ