Tunisia ប្រកាសអាសន្នកាន់តែខ្លាំងចំពោះមុខនិន្នាការវាយប្រហាររបស់ IS
|
Tunisia ប្រកាសអាសន្នកាន់តែខ្លាំងចំពោះមុខនិន្នាការវាយប្រហាររបស់ IS (Image: VNA) |
(VOVworld) – រដ្ឋាភិបាល Tunisia ទើបនឹងលើកកំរិតនប្រកាសអាសន្នខ្ពស់បំផុត
និងរដ្ឋធានី Tunis ត្រូវបានបង្កើនសន្តិសុខពិសេសក្នុងពេលដែល កាសែត Assabah
នៃប្រទេសនេះ នាថ្ងៃទី ២២ មិថុនា បានផ្សាយព័ត៌មានថា៖ អង្គការដ្ឋឥស្លាមស្វ័យ
ប្រកាស (IS) កំពុងរៀបចំ ផែនការវាយប្រហារភេរវកម្មទៅទីក្រុង Tunis។ មុននោះ
ប៉ុន្មាននថ្ងៃ កំលាំងប៉ូលីស្ត Tunisia បានចាប់ខ្លួនមុខសញ្ញាភេរវកម្មចំនួន ៥ នាក់
នៅព្រលានយន្តហោះ Monastir ដែលកំពុងមាន គំនិតវិលត្រឡប់ទៅលីប៊ីវិញ។ មុខ
សញ្ញាទាំងនេះសុទ្ធតែប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ។ ក្រៅពីនោះ ប៉ូលីស្ត
Tunisia ក៏បានចាប់ឃុំខ្លួភេរវករគ្រោះថ្នាក់គឺ Atef Thouadi ឬហៅថា Abou Mossaab
ដែលទាក់ទិនដល់ការវាយប្រហារភេរវកម្មជាច្រើន៕