Tunisia សន្យាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទប់ស្កាត់ការវាយប្រហារ ភេវរកម្ម


Tunisia សន្យាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទប់ស្កាត់ការវាយប្រហារ ភេវរកម្ម - ảnh 1
Tunisia សន្យាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទប់ស្កាត់ការវាយប្រហារ ភេវរកម្ម
(Image: VNA)


(VOVworld) – នាថ្ងៃទី ១៨ មិនា រដ្ឋអំណាច Tunisia បានបរិហារទោសយ៉ាងខ្លាំងក្លា ការវាយប្រហារភេវរកម្មទៅលើសារៈមន្ទី Bardo នៅរដ្ឋធានី Tunis ព្រមទាំង សន្យានឹង ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទប់ស្កាត់រាល់ទង្វើដូច្នេះកើតមានឡើងឡើង
វិញ។ ថ្លែងមតិបន្ទាប់ពីកំលាំងសន្តិសុខ Tunisia បញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំង
នៅ​សារៈមន្ទី  Bardo ប្រធានាធិបតីនៃប្រទេសនេះ លោក Beji Caid បានហៅការវាយ
ប្រហារនេះគឺ “ឧក្រិដកម្មដ៏សាហាវ” ព្រមទាំង ផ្ញើរការរំលែកទុក្ខដ៏ជ្រាលជ្រៅទៅកាន់ គ្រួសារជនរងគ្រោះ។ ប្រធានាធិបតី  Caid បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះ បានដំណើរការរាល់វិធានការភ្លាមមួយរំពិចដើម្បីទប់ស្កាត់មិនឲ្យគ្រោះអាសន្នដូច្នេះ
កើតមានឡើងតទៅទៀត។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រី Tunisia  លោក Habib Essid បានចោទប្រកាន់ការវាយប្រហារភេវរកម្មនេះគឺជាឧបាយកោលតម្រង់ទៅលើខឿន
សេដ្ឋកិច្ចក៏ដូចជាឧស្សាហកម្មទេសចរណ៍នៅប្រទេសនេះ។  ក៏ក្នុងឱកាសនេះដែរ
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានថ្កោលទោសយ៉ាងខ្លាំងក្លាការ
វាយប្រហារនេះ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
បានឲ្យដឹងថា៖ វ៉ាស៊ីនតោននឹងគាំទ្ររាល់ការខំប្រឹងប្រែងនៃរដ្ឋអំណាច Tunis ក្នុង
បញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ