Tuyen Quang - រដ្ឋធានីមណ្ឌលរំដោះក្នុងបដិវត្តន៍ខែសីហា
|
Tuyen Quang - រដ្ឋធានីមណ្ឌលរំដោះក្នុងបដិវត្តន៍ខែសីហា |
(VOV)_ Tuyen Quang - រដ្ឋធានីមណ្ឌលរំដោះក្នុងកបដិវត្តន៍ខែសីហា។ នេះគឺជា
ប្រធានបទ នៃសិក្ខាសាលា ត្រូវបានប្រារព្វឡើងនៅទីក្រុងហាណូយ នាថ្ងៃទី១៥
សីហា។ បណ្ដាបទអន្តរាគមន៍ នៅទីនេះ បានប្រមូលផ្តុំ បំភ្លឺអត្ថន័យប្រវត្តិសាស្ត្រ
ដ៏មហិមា របស់បដិវត្តន៍ខែសីហា។ អង្គសន្និសិទសុទ្ធតែអះអាងនូវតួនាទីរបស់រដ្ឋ
ធានី មណ្ឌលរំដោះ Tuyen Quang ក្នុងបដិវត្តន៍ខែសីហា និងចំពោះប្រវត្តិសាស្ត្រ បដិវត្តន៍វៀតណាម។ ឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Vu Quang Dao
អតីត ប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម បានចាត់ទុកថា៖
“ ប្រវត្តិសាស្ត្របានសរអោយឃើញនូវការឈ្លាសវៃពីមូយថ្ងៃទៅមួយថ្ងៃ
របស់លោកប្រធានហូជីមិញ របស់គណៈកម្មាធិការមជ្ឈឹមបក្ស ដែលបានសម្រេចចិត្ត ជ្រើសរើស Tan Trao ជាទីចាប់បដិសន្ធិ ធ្វើកូប្បកម្ម ក្នុងទូទាំងប្រទេស។ Tuyen
Quang អាចមោទនភាពអំពីប្រការនេះ និងក្នុងស្ថានភាពជាក់ស្ដែង Tuyen Quang
សមស្របជាមួយប្រការនេះ៕ ”