Tuynidi បោះឆ្នោតសកល៖ការសាកល្បងនៃដំណើរការផ្ទេរប្រគល់ប្រជាធិបតេយ្យ
|
Tuynidi បោះឆ្នោតសកល៖ការសាកល្បងនៃដំណើរការផ្ទេរប្រគល់ប្រជាធិបតេយ្យ (AFP) |
Vovworld-នាថ្ងៃទី២៦តុលា Tuynidi បានដំណើរការបោះឆ្នោតសកលជាលើក
ដំបូងតាមរដ្ឋធម្មនុញ្ញថ្មីនិងក៏ជាការបោះឆ្នោតទី២គិតតាំងពីអតីតប្រធានាធិបតី
Zine el Abidine Ben Ali ត្រូវផ្ដួលរំលំនាឆ្នាំ២០១១។ ហេតុនេះហើយការបោះឆ្នោត
លើកនេះត្រូវបានចាត់ទុកជាការសាកល្បងចំពោះដំណើរការផ្ទេរប្រគល់ប្រជាធិប
តេយ្យនៅប្រទេសនេះ។ មានមណ្ឌលបោះឆ្នោតចំនួន៤៥០០នៅ Tuynidi ដោយ
មានអ្នកបឆ្នោតស្របច្បាប់ចំនួន៥,២លាននាក់នឹងបោះឆ្នោតជ្រើសតាំងរដ្ឋសភា
រួមមានអសនៈចំនួន២១៧។ ការបោះឆ្នោតសកលនេះមានដំណាងរបស់គណបក្ស
នយោបាយជាង១០០។ មុននឹងការបោះឆ្នោតនាថ្ងៃទី២៦តុលា កាសែត Tuynidi
បានជូនដំណឹងអំពីករណីគេងបន្លំក្នុងយុទ្ធនាការប្រជែងសន្លឹកឆ្នោតប៉ុន្តែស្ថាប័ន
រៀបចំការបោះឆ្នោតឯករាជ្យកំពូលរបស់ Tuynidi មិនទាន់បញ្ជាក់ករណីណាមួយ
ឡើយ៕