U22 វៀតណាមឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រនៅ SEA Games
(VOVWORLD) - នេះជាមេដាយមាសបាល់ទាត់ផ្នែកបុរសរបស់វៀតណាម បន្ទាប់ពីបានរង់ចាំអស់រយៈពេល ៦០ ឆ្នាំមកហើយ។ ហេតុដូច្នេះហើយ ទាំង ក្រុមបាល់ទាត់ជម្រើសជាតិ U22 ផ្នែកនារីវៀតណាម និង ក្រុមបាល់ទាត់ជម្រើសជាតិ U22 ផ្នែកបរុសវៀតណាមគឺសុទ្ធតែទទួលបានមេដាយមាសផងដែរ។
U22 វៀតណាមឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រនៅ SEA Games (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាមដណ្ដើមបានមេដាយមាសជាប្រវត្តិសាស្ត្រ ខណៈដែលទទួលបានជ័យជំនះគួរឲ្យចាប់អារម្មណ៍ ៣-០ ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ U22ឥណ្ឌូណេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស នៅ SEA Games ៣០ ដែលបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១០ ខែធ្នូ ប្រទេសហ្វីលីពីន។
នេះជាមេដាយមាសបាល់ទាត់ផ្នែកបុរសរបស់វៀតណាម បន្ទាប់ពីបានរង់ចាំអស់រយៈពេល ៦០ ឆ្នាំមកហើយ។ ហេតុដូច្នេះហើយ ទាំង ក្រុមបាល់ទាត់ជម្រើសជាតិ U22 ផ្នែកនារីវៀតណាម និង ក្រុមបាល់ទាត់ជម្រើសជាតិ U22 ផ្នែកបរុសវៀតណាមគឺសុទ្ធតែទទួលបានមេដាយមាសផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតលោក Indra Sjafri គ្រូបង្វឹក U22 ឥណ្ឌូនេស៊ីបានអះអាងថាជ័យជំនះរបស់ U22 វៀតណាមពិតជាសក្តិសមណាស់។ ចំណែកឯ លោក Lee Young Jin ជំនួយការរបស់គ្រូបង្វឹកលោក Park Hang – seo បានសង្កត់ធ្ងន់ថា៖ ក្រុមគ្រូបង្វឹក និងកូនក្រុមនឹងបន្តខិតខំប្រឹងប្រែងថែមទៀត ដើម្បីនាំមកនូវជ័យជំនះជាច្រើនថែមទៀតជូនប្រទេសជាតិ។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ១០ ខែធ្នូ ក្រុមកីឡាវៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបានមេដាយមាសចំនួន ៩៨ គ្រឿងផងដែរ៕