UAE តែងតាំងប្រធាន COP 28

(VOVWORLD) - លោក Jaber បានបញ្ជាក់ថា UAE នឹងនាំមកនូវ "វិធីសាស្រ្តអនុវត្តន៍ជាក់ស្តែង ហើយមានការតម្រង់ទិសដៅដំណោះស្រាយ" ចំពោះ COP28 ។
UAE តែងតាំងប្រធាន COP 28 - ảnh 1នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងជាតិ Abu Dhabi (ADNOC) លោក Sultan al-Jaber ត្រូវបានតែងតាំងជាប្រធាន COP28 ។ រូបថត៖ AP/Kamran Jebreili

 

កាលពីថ្ងៃទី១២ ខែមករា អេមីរ៉ាតអារ៉ាប់រួម (UAE) បានតែងតាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងជាតិ Abu Dhabi (ADNOC) លោក Sultan al-Jaber ជាប្រធានសន្និសីទកំពូលលើកទី ២៨ នៃបណ្ដាភាគី ដែលចូលរួមក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28)។ UAE គឺជាប្រទេសម្ចាស់ផ្ទះ COP 28 ក្នុងឆ្នាំនេះ។ ក្នុងសេចក្តីប្រកាសមួយ ខុទ្ទកាល័យរបស់លោក Jaber រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា និងជាបេសកជនពិសេសទទួលបន្ទុកអាកាសធាតុរបស់ UAE បាននិយាយថា លោកនឹងជួយអភិវឌ្ឍរបៀបវារៈ COP28 និងដើរតួនាទីជាមជ្ឈភាពក្នុងការចរចាអន្តររដ្ឋាភិបាល ដើម្បីកសាងការឯកភាពគ្នាលើបញ្ហាអាកាសធាតុ។ លោក Jaber បានបញ្ជាក់ថា UAE នឹងនាំមកនូវ "វិធីសាស្រ្តអនុវត្តន៍ជាក់ស្តែង ហើយមានការតម្រង់ទិសដៅដំណោះស្រាយ" ចំពោះ COP28 ។ ក្នុងនាមជានាយកប្រតិបត្តិស្ថាបនិកនៃក្រុមហ៊ុនថាមពលកកើតឡើងវិញ Masdar ដែល ADNOC កាន់កាប់ភាគហ៊ុន ២៤% នោះ  លោក Jaber ត្រូវបានចាត់ទុកថាជាមនុស្សសមស្របក្នុងការកាន់តួនាទីជាប្រធានសន្និសីទអន្តរជាតិស្តីពីបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ