UN កំណត់ពេលវេលា​ដើម្បី​អនុម័តលើ​សន្ធិសញ្ញាសមុទ្រ

(VOVWORLD) - កាលពីថ្ងៃទី ១៨ ខែមេសា មហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេច កំណត់ពេលវេលាជាផ្លូវការដើម្បីអនុម័តលើសន្ធិសញ្ញាសមុទ្រ នៅខែមិថុនាខាងមុខ។ 
UN កំណត់ពេលវេលា​ដើម្បី​អនុម័តលើ​សន្ធិសញ្ញាសមុទ្រ - ảnh 1សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

នេះត្រូវបានចាត់ទុកជាឯកសារប្រវត្តិសាស្ត្ររបស់អង្គការនេះ ដែលត្រូវបានភាគីនានាឯកភាពកាលពីខែមីនាកន្លងទៅ ក្រោយរយៈពេល១៥ឆ្នាំនៃការពិគ្រោះយោបល់ និងរយៈពេល៤ឆ្នាំនៃការចរចារជាផ្លូវការ។ សន្ធិសញ្ញានេះ នឹងក្លាយជាមូលដ្ឋានគតិយុត្តសម្រាប់ការពង្រីកវិសាលភាពការពារបរិស្ថានទៅកាន់តំបន់សមុទ្រអន្តរជាតិទូទាំងពិភពលោក។

សន្ធិសញ្ញានេះ ត្រូវបានអ្នកជំនាញគតិយុទ្ធពិចារណានិងបកប្រែទៅជាភាសាផ្លូវការទាំង៦ របស់អង្គការសហប្រជាជាតិ។ កិច្ចប្រជុំដើម្បីអនុម័តលើសន្ធិសញ្ញានេះ គ្រោងនឹងប្រព្រឹត្តិទៅក្នុងចន្លោះថ្ងៃទី ១៩-២០ ខែមិថុនា។ បន្ទាប់មក ប្រទេសសមាជិកនឹងចាប់ផ្តើមផ្តល់សច្ចាប័ន។ សន្ធិសញ្ញានេះត្រូវមានការអនុម័តរបស់ប្រទេសយ៉ាងហោចណាស់ចំនួន ៦០ដើម្បីអាចចូលជាធរមាន។

បច្ចុប្បន្ននេះ តំបន់ឆ្នេរភាគច្រើនដែលត្រូវបានការពារគឺស្ថិតក្នុងដែនសមុទ្រនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ សន្ធិសញ្ញានេះនឹងពង្រីកវិសាលភាពការពារបរិស្ថានទៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ(EEZ) នៃបណ្តាប្រទេស ដោយពង្រីករយៈចម្ងាយប្រហែល ២០០ ម៉ាយ (៣៧០ គីឡូម៉ែត្រ) គិតពីខ្សែមូលដ្ឋាន។ មហាសមុទ្រជាង៦០%ស្ថិតនៅខាងក្រៅតំបន់ EEZ។ សន្ធិសញ្ញានេះក៏ទាមទារឱ្យមានការស្រាវជ្រាវពីផលប៉ះពាល់ដល់បរិស្ថានពីសកម្មភាពដូចជាការរុករកនិងការធ្វើអាជីវកម្មនៅតំបន់សមុទ្រទឹកជ្រៅ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ