UN ថ្កោលទោស ចំពោះឃាតកម្មលើជនចំណាកស្រុក ១៥ នាក់នៅលីប៊ី
(VOVWORLD) - ស្ថានបេសកកម្មអង្គការសហប្រជាជាតិប្រចាំនីលីប៊ី (UNSMIL) នៅថ្ងៃទី ៩ ខែតុលា បានថ្កោលទោសចំពោះ "ឃាតកម្មដ៏ឃោរឃៅលើជនចំណាកស្រុក និងអ្នកសុំសិទ្ធិជ្រកកោន យ៉ាងហោចណាស់ ១៥ នាក់" នៅទីក្រុង Sabratha ហើយបានអំពាវនាវឱ្យនាំយកជនល្មើសមកកាត់ទោស។
បុគ្គលិកពេទ្យ បញ្ចូនសាកសពជនចំណាកស្រុកម្នាក់ដែលបានស្លាប់ដោយសារលង់ទឹក ក្នុងដែនសមុទ្សលីប៊ី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN) |
កាលពីថ្ងៃទី ៧ ខែតុលា សាកសពជនចំណាកស្រុកចំនួន ១៥ នាក់ដែលភាគច្រើនឆេះខ្លោច ត្រូវបានរកឃើញនៅឆ្នេរសមុទ្រ Sabratha - រយៈចម្ងាយ ៧០ គីឡូម៉ែត្រពីរដ្ឋធានី Tripoli និងជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់មនុស្សរាប់ពាន់នាក់ដែលព្យាយាមឆ្លងសមុទ្រទៅកាន់អ៊ីតាលីជារៀងរាល់ឆ្នាំ។
អង្គការសហប្រជាជាតិបានអំពាវនាវឱ្យអាជ្ញាធរលីប៊ីធ្វើការស៊ើបអង្កេតភ្លាមៗ ប្រកបដោយឯករាជ្យ និងតម្លាភាព៕