UN ព្រួយបារម្ភចំពោះ​រលកថ្មីនៃអំពើហិង្សានៅក្នុង​ប្រទេសលីប៊ី

(VOVWORLD) - នៅថ្ងៃទី ៣០ ខែសីហា អនុអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Rosemary DiCarlo បានសម្តែងការព្រួយបារម្ភនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) អំពីរលកថ្មីនៃអំពើហិង្សានៅក្នុងប្រទេសលីប៊ី ដែលភាគីពាក់ព័ន្ធមិនអាចឈានដល់ការឯកភាពគ្នាលើក្របខ័ណ្ឌរដ្ឋធម្មនុញ្ញសម្រាប់ការបោះឆ្នោត។ 
UN ព្រួយបារម្ភចំពោះ​រលកថ្មីនៃអំពើហិង្សានៅក្នុង​ប្រទេសលីប៊ី - ảnh 1បញ្ហាជាប់គាំងកំពុងបង្កើតការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ចំពោះសន្តិសុខនៅក្នុងរដ្ឋធានី Tripoli (ទ្រីប៉ូលី) និងតំបន់ជុំវិញ។ (រូបថត៖ THX/ TTXVN)

កាលពីសប្តាហ៍មុន នៅក្នុងតំបន់ជាច្រើននៅក្បែររដ្ឋធានីទ្រីប៉ូលី ភាគីគូប្រជែងចំនួនពីរក្នុងប្រទេសលីប៊ីបានប្រយុទ្ធគ្នាយ៉ាងសាហាវ ដោយបានសម្លាប់មនុស្សចំនួន ៣២នាក់។ បច្ចុប្បន្នស្ថានភាពនៅតែតានតឹង។ តំណាងអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភថា ការសងសឹកពីភាគីទាំងសងខាង និងករណីចាប់ខ្លួនដែលត្រូវបានប្រកាស នឹងបន្តបង្កឱ្យមានការប៉ះទង្គិចប្រដាប់អាវុធថ្មី។

នៅចំពោះមុខស្ថានការណ៍នេះ សមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការតែងតាំងប្រមុខថ្មីនៃស្ថានបេសកកម្មអង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ី។ ចាប់តាំងពីការលាលែងពីតំណែងភ្លាមៗរបស់បេសកជនពិសេសអង្គការសហប្រជាជាតិ លោក Jan Kubis កាលពីខែវិច្ឆិកាឆ្នាំមុន មុខតំណែងនេះនៅតែទំនេរនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ