UN មិនទាន់​ពេញចិត្ត​នឹងការសន្យា​កាត់បន្ថយការបំភាយឧស្ម័ននៅ COP២៨​

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ៣ ខែធ្នូ បានឲ្យដឹងថា ការសន្យាកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) មិនទាន់បានបំពេញតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ននោះទេ។

ថ្លែងនៅក្នុងថ្ងៃធ្វើការទី ៤ នៃ COP២៨ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នមេតានទៅក្នុងបរិស្ថាន "គឺជាជំហានដ៏ត្រឹមត្រូវមួយ" ។

UN មិនទាន់​ពេញចិត្ត​នឹងការសន្យា​កាត់បន្ថយការបំភាយឧស្ម័ននៅ COP២៨​ - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Isar នៅ Essenbach (ប្រទេសអាល្លឺម៉ង់)។ រូបថត៖ AFP/TTXVN

ទោះជាយ៉ាងណាក៏ដោយ ការប្តេជ្ញាទាំងនេះនៅតែទាបជាងអ្វីដែលបានរំពឹងទុក។ លោក Antonio Guterres បន្តជំរុញឱ្យមានផែនការលម្អិត ដើម្បីលុបបំបាត់ឥន្ធនៈហ្វូស៊ីលជាជំហានៗ ក្នុងអំឡុងពេលសមស្រប ទៅនឹងភារកិច្ចកំណត់ការឡើងកំដៅផែនដីនៅត្រឹម ១,៥ អង្សាសេ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥។

មុននោះ សម័យប្រជុំ COP២៨ នៅថ្ងៃទី ២ ខែធ្នូ  បានបញ្ចប់ដោយសេចក្តីការប្រកាសថា ក្រុមហ៊ុនប្រេងនិងឧស្ម័នចំនួន ៥០ បានយល់ព្រមសម្រេចបាននូវការបំភាយឧស្ម័នមេតានជិតសូន្យ និងបញ្ឈប់ការបំភាយឧស្ម័នជាប្រចាំនៅឆ្នាំ ២០៣០។ ក្រុមហ៊ុនទាំងនេះ ក៏បានប្តេជ្ញានឹងសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ