UN មាន​​​បំណងប្រាថ្នា ចង់​ឲ្យ​តំបន់អាហ្រ្វិកខាងលិច មានស្ថិរភាពនិងវិបុលភាព

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស Senegal នៅថ្ងៃទី ៣០ ខែមេសា ប្រទេស Niger នៅថ្ងៃទី ២ ខែឧសភា និងប្រទេសនីហ្សេរីយ៉ានៅថ្ងៃទី ៣ ខែឧសភា។
UN មាន​​​បំណងប្រាថ្នា ចង់​ឲ្យ​តំបន់អាហ្រ្វិកខាងលិច មានស្ថិរភាពនិងវិបុលភាព - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ AFP/TTXVN)

នៅក្នុងប្រទេសអាហ្វ្រិកខាងលិចទាំងបីនេះ លោកបានជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល មេដឹកនាំសាសនា និងក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយអំពើហិង្សា និងអស្ថិរភាពនៅក្នុងតំបន់ Sahel នៃទ្វីបអាហ្រ្វិក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា សហគមន៍អន្តរជាតិត្រូវយល់ឃើញថា អំពើភេរវកម្មមិនត្រឹមតែជាបញ្ហាក្នុងតំបន់ ឬទ្វីបអាហ្រ្វិកប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាដែលគំរាមកំហែងដល់ពិភពលោកទាំងមូលទៀតផង។ លោក Antonio Guterres បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចូលរួមចំណែកជាធនធានបន្ថែមទៀតដើម្បីដោះស្រាយបញ្ហានេះ ហើយថាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងប្រទេស Niger និងតំបន់ Sahel ទាំងមូលនៅតែជាអាទិភាពយ៉ាងដាច់ខាតរបស់អង្គការសហប្រជាជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ