UN លុបបំបាត់​​ឧបសគ្គចំពោះ​គំនិត​ផ្តួចផ្តើម​សមុទ្រ​ខ្មៅ ជៀសវាង​​គ្រោះទុរភិក្ស​កើត​មាន​ឡើង​

(VOVWORLD) - នៅថ្ងៃទី ១៤ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានការផ្លាស់ប្តូរយោបល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លើបញ្ហាសំខាន់ៗជាច្រើន ជាពិសេសដើម្បីលុបបំបាត់ឧបសគ្គដែលនៅសេសសល់ ដើម្បីកិច្ចព្រមព្រៀងសមុទ្រខ្មៅ សម្រេចបានប្រសិទ្ធិភាពជាអតិបរមា ក្នុងការនាំចេញគ្រាប់ធញ្ញជាតិ និងកសិផលពីអ៊ុយក្រែន និងរុស្ស៊ីទៅកាន់ពិភពលោក។
UN លុបបំបាត់​​ឧបសគ្គចំពោះ​គំនិត​ផ្តួចផ្តើម​សមុទ្រ​ខ្មៅ ជៀសវាង​​គ្រោះទុរភិក្ស​កើត​មាន​ឡើង​ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចែករំលែកជាមួយអ្នកសារព័ត៌មាន អំពីលទ្ធផលវិជ្ជមាននៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ លោកបានឲ្យដឹងថា ជោគជ័យនៃគំនិតផ្តួចផ្តើមសមុទ្រខ្មៅរហូតមកដល់ពេលនេះ បានជួយឲ្យស្បៀងអាហារនិងជីអាចត្រូវបានដឹកជញ្ជូនពីកំពង់ផែក្នុងប្រទេសអ៊ុយក្រែនទៅកាន់ពិភពលោក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះតម្លៃស្បៀងអាហារសកលដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនបានផ្ទុះឡើង។

ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ទំនងថាគំនិតផ្តួចផ្តើមសមុទ្រខ្មៅនឹងបន្តពន្យារពេល បន្ទាប់ពីរយៈពេល ១២០ ថ្ងៃដំបូង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ