UN អំពាវនាវឱ្យពិភពលោក លើកកំពស់សមត្ថភាពឆ្លើយតបទៅនឹងជំងឺរាតត្បាតនាពេលអនាគត
(VOVWORLD) - នៅថ្ងៃទី ២៩ ខែមីនា មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តលើសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យប្រទេសជាសមាជិកបង្កើនសមត្ថភាពគ្រប់គ្រង ម្ខាស់ការទប់ស្កាត់ ត្រៀមរៀបចំ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតរហូតដល់ថ្នាក់ដឹកនាំយោបាយជាន់ខ្ពស់បំផុត។
ទីដ្ឋភាពទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ (ប្រភព៖ THX/TTXVN) |
ជាក់ស្តែង សេចក្តីសម្រេចចិត្តនេះបានលើកទឹកចិត្តឱ្យប្រទេសសមាជិក ចូលរួមនិងគាំទ្រការពិភាក្សាដែលកំពុងប្រព្រឹត្តិទៅ សំដៅចងក្រងនិងចរចាអំពីអនុសញ្ញាមួយរបស់អង្គការសុខភាពពិភពលោក(WHO) កិច្ចព្រមព្រៀង ឬឧបករណ៍អន្តរជាតិផ្សេងទៀតស្តីពីការបង្ការ ការត្រៀមខ្លួន និងឆ្លើយតបទៅនឹងជំងឺរាតត្បាត ឆ្ពោះទៅទៅរកការអនុម័តលើកិច្ចព្រមព្រៀងមួយ។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសជាសមាជិក ផ្តល់អាទិភាពលើការបង្ការ ការត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតតាមរយៈរបៀបវារៈថ្នាក់ជាតិ ដើម្បីធានាវវិធីសាស្ត្រអភិក្រម នៃរដ្ឋាភិបាលទាំងមូលនិងសង្គមទាំងមូល ដោយសម្រេចបានកម្រិតខ្ពស់នៃការគ្របដណ្តប់សុខភាពប្រជាជនទាំងមូល និងកសាងប្រព័ន្ធសុខភាពដែលមានភាពធន់ល្អ។
សេចក្តីសម្រេចចិត្តនេះ បានស្នើឱ្យប្រទេសជាសមាជិកធ្វើការជាមួយសហគមន៍វេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ ព្រមទាំងមន្ទីរពិសោធន៍ និងបណ្តាញឃ្លាំមើល ដើម្បីលើកកម្ពស់ការចែករំលែកគំរូ និងទិន្នន័យអំពីលំដាប់ហ្សែននៃមេរោគដែលទាក់ទងនឹងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាព តម្លាភាព និងឆាប់រហ័ស។ អង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យប្រទេសជាសមាជិក លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា ចែករំលែកការស្រាវជ្រាវវិទ្យាសាស្ត្រ ពង្រឹងសមត្ថភាពផលិតកម្ម គ្រប់គ្រងនិងទិញឧបករណ៍ចាំបាច់ ដើម្បីធានាឱ្យមានការអភិក្រមប្រកបដោយប្រសិទ្ធភាពនិងសមធម៌ នូវវ៉ាក់សាំង របៀបព្យាបាល ការធ្វើរោគវិនិច្ឆ័យ និងប្រភពផ្គត់ផ្គង់ចាំបាច់៕