UN អំពាវនាវឱ្យមនុស្សជាតិ រស់នៅដោយសុខដុមជាមួយធម្មជាតិ
(VOVWORLD) - "ដល់ពេលហើយដែលមនុស្សជាតិត្រូវស្វែងរកវិធីថ្មី ដើម្បីរស់នៅដោយភាពសុខដុមជាមួយធម្មជាតិ"។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ។ ប្រភព៖ AP |
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើការអំពាវនាវខាងលើនេះ កាលពីថ្ងៃទី ១៩ ខែកក្កដានៅក្នុងសារជាវីដេអូមួយ ផ្ញើទៅកាន់សម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិក្រោមប្រធានបទ "នាទីជាមួយធម្មជាតិ"។
យោងតាមប្រមុខអង្គការសហប្រជាជាតិ មនុស្សជាតិកំពុងប្រឈមមុខនឹងវិបត្តិចំនួនបីរួមមាន៖ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុល ក្នុងបរិបទនៃធម្មជាតិនិងអត្ថប្រយោជន៍ពីធម្មជាតិ កំពុងធ្លាក់ចុះនៅទូទាំងពិភពលោក។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានដាស់តឿនឲ្យសហគមន៍អន្តរជាតិធ្វើការប្តេជ្ញានៅក្នុងសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ៕
តាមផែនការ កិច្ចប្រជុំកំពូលលើកទី ២៧ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) និងដំណាក់កាលទីពីរនៃសន្និសីទលើកទី 15 នៃភាគីចូលរួមនៃអនុសញ្ញាស្តីពីភាពជីវចម្រុះ (COP15) ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីប និងកាណាដានៅចុងឆ្នាំនេះ៕