UN អំពាវនាវ​ឲ្យ​ពិភពលោក ខិតខំ​​ប្រឹងប្រែង​ជួយឧបត្ថម្ភ​​ជនរងគ្រោះ​ដោយ​អំពើ​ភេរវកម្ម

(VOVWORLD) - សារអំពាវនាវនេះត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាំចេញនៅក្នុងសារទៅកាន់សន្និសីទសកល ស្តីពីជនរងគ្រោះនៃអំពើភេរវកម្ម នាថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
UN អំពាវនាវ​ឲ្យ​ពិភពលោក ខិតខំ​​ប្រឹងប្រែង​ជួយឧបត្ថម្ភ​​ជនរងគ្រោះ​ដោយ​អំពើ​ភេរវកម្ម - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖  THX/TTXVN )

ជាក់ស្តែង មេដឹកនាំអង្គការសហប្រជាជាតិបានអំពាវនាវឱ្យជំរុញវឌ្ឍនភាពលើសមរភូមិចំនួនបី៖ ទទួលស្គាល់ និងបង្ហាញពីសាមគ្គីភាពជាមួយជនរងគ្រោះ ជួយឧបត្ថម្ភជនរងគ្រោះទទួលបានយុត្តិធម៌ និងកសាងវិធានការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដោយយកជនរងគ្រោះជាមជ្ឈភាព។ សារនេះបានបញ្ជាក់យ៉ាងច្បាស់ថា ចាំបាច់ត្រូវស្វែងយល់ពីតម្រូវការពិសេសរបស់ជនរងគ្រោះដោយអំពើភេរវកម្ម ជួយបំពេញតម្រូវការស្របច្បាប់របស់ជនរងគ្រោះ តាមរយៈសេវាកម្មដ៏ទូលំទូលាយ និងធានាសមភាពយេនឌ័រ មិនបោះបង់ចោលជនរងគ្រោះជាស្ត្រី និងកុមារីនោះឡើយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា អំពើភេរវកម្មធ្វើឱ្យភាពក្រីក្រកាន់តែធ្ងន់ធ្ងរ អស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងប៉ះពាល់ដល់មនុស្សគ្រប់វ័យនិងភេទ គ្រប់វប្បធម៌ សាសនា និងជាតិសាសន៍។ អំពើភេរវកម្មគឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ដោយបានរារាំងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងច្បាប់។ អគ្គលេខាធិការលោក Guterres បានសង្កត់ធ្ងន់ថា នៅពេលដែលអំពើភេរវកម្មបានរួមផ្សំជាមួយវិបត្តិសកលផ្សេងទៀត ដូចជាការប្រែប្រួលអាកាសធាតុ ឬជំងឺរាតត្បាតកូវីដ-១៩នោះ វានឹងធ្វើឱ្យស្ថានភាពរបស់ក្រុមងាយរងគ្រោះកាន់តែអាក្រក់ទៅៗ។ ដោយសារហេតុផលទាំងនេះ អង្គការសហប្រជាជាតិកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ