UN អំពាវនាវឲ្យពិភពលោកធ្វើសកម្មភាពដើម្បីកាត់បន្ថយអត្រានៃការស្លាប់​ដោយ​សារគ្រោះ​ថ្នាក់​ចរាចរណ៍ផ្លូវគោក

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៣០ខែមិថុនានិងថ្ងៃទី ០១ ខែកក្កដា បានរៀបចំកិច្ចប្រជុំកំពូលស្តីពីការកែលម្អសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជាមធ្យម នៅទូទាំងពិភពលោកមានមនុស្ស ១,៣លាននាក់បានស្លាប់ និង៥០លាននាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយឆ្នាំ។

ដូច្នេះ ប្រតិភូចូលរួមក្នុងកិច្ចប្រជុំបានអំពាវនាវឱ្យពិភពលោកធ្វើសកម្មភាពដើម្បីកាត់បន្ថយអត្រានៃការស្លាប់និងរងរបួសពាក់កណ្តាលនៅចុងទសវត្សនេះ។

សេចក្តីថ្លែងការណ៍នយោបាយក្នុងព្រឹត្តិការណ៍នេះបានលើកច្បាស់ថា តួលេខនៃការស្លាប់និងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបង្កការឈឺចាប់ដល់គ្រួសារនិងសាច់ញាតិប៉ុណ្ណោះទេ ថែមទាំងបង្កការខូចខាតជាមធ្យមពី៣%-៥% នៃGDP របស់ប្រទេសនីមួយៗជារៀងរាល់ឆ្នាំទៀតផង។ គណៈប្រតិភូបានសង្កត់ធ្ងន់ថា សុវត្ថិភាពចរាចរណ៍ផ្លូវគោកចាំបាច់ត្រូវបានចាត់ទុកជាអាទិភាពសម្រាប់ការអភិវឌ្ឍ និងសុខភាពសាធារណៈជាបន្ទាន់; ហើយបានអំពាវនាវឱ្យបណ្តាប្រទេសនៅលើពិភពលោកប្តេជ្ញា ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននិងដាក់ចេញគោលដៅជាតិដើម្បីកាត់បន្ថយអត្រានៃការស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរ ដូចដែលបានលើកឡើងនៅក្នុងទសវត្សនៃសកម្មភាពឆ្នាំ២០២១-២០៣០ស្តីពីសុវត្ថិភាពផ្លូវគោក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ