UNAIDS៖ ពិភពលោកពិបាកសម្រេចបានគោលដៅលុបបំបាត់ជម្ងឺ HIV/AIDS ទាន់កាលកំណត់
(VOVWORLD) - កាលពីខែមិថុនាឆ្នាំ២០២១ UNAIDS បានដាក់ចេញគោលដៅថ្មីដែលត្រូវការ សម្រេចបាននៅត្រឹមឆ្នាំ២០២៥ ដូចជាជួយអ្នកឆ្លងវីរុស HIV ចំនួន៩៥% ទទួលបាន សេវាព្យាបាលជម្ងឺ កាត់បន្ថយបរិមាណករណីឆ្លងជារៀងរាល់ឆ្នាំនៅក្រោម ៣៧ម៉ឺន ករណី និងកាត់បន្ថយករណីស្លាប់ពាក់ព័ន្ធដល់ជម្ងឺ AIDS នៅក្រោម២៥ម៉ឺនករណី។ ទោះយ៉ាងនេះក៏ដោយ ប៉ុន្តែរបាយការណ៍ថ្មីបំផុតរបស់ UNAIDS ចាត់ទុកថា ពិភព លោកកំពុងមិនដើរតាមទិសដៅត្រឹមត្រូវ ដើម្បីឆ្ពោះទៅរកគោលដៅខាងលើឡើយ។
មណ្ឌលធ្វើតេស្ត HIV/AIDS នៅហៃទី។ (រូបថត៖ AFP/VNA) |
ការកាត់បន្ថយអត្រាឆ្លងវីរុស HIV លើពិភពលោកមិនទាន់ថយចុះនៅល្បឿនល្មមដើម្បីឈានដល់ ការកំចាត់ជម្ងឺ HIV/AIDS នៅត្រឹមឆ្នាំ២០៣០ឡើយ។ នេះជាលទ្ធផលនៃរបាយ ការណ៍របស់កម្មវិធីសម្របសម្រួលរបស់អង្គការសហប្រជាជាតិអំពីជម្ងឺ HIV/AIDS (UNAIDS) ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ពោលគឺ២ថ្ងៃមុននឹងទិវាជម្ងឺ AIDS ពិភពលោក (ថ្ងៃទី១ ខែធ្នូ)។
កាលពីខែមិថុនាឆ្នាំ២០២១ UNAIDS បានដាក់ចេញគោលដៅថ្មីដែលត្រូវការ សម្រេចបាននៅត្រឹមឆ្នាំ២០២៥ ដូចជាជួយអ្នកឆ្លងវីរុស HIV ចំនួន៩៥% ទទួលបាន សេវាព្យាបាលជម្ងឺ កាត់បន្ថយបរិមាណករណីឆ្លងជារៀងរាល់ឆ្នាំនៅក្រោម ៣៧ម៉ឺន ករណី និងកាត់បន្ថយករណីស្លាប់ពាក់ព័ន្ធដល់ជម្ងឺ AIDS នៅក្រោម២៥ម៉ឺនករណី។ ទោះយ៉ាងនេះក៏ដោយ ប៉ុន្តែរបាយការណ៍ថ្មីបំផុតរបស់ UNAIDS ចាត់ទុកថា ពិភព លោកកំពុងមិនដើរតាមទិសដៅត្រឹមត្រូវ ដើម្បីឆ្ពោះទៅរកគោលដៅខាងលើឡើយ។
តាម UNAIDS វីរុស HIV អាចសម្លាប់មនុស្សចំនួន៧លាន៧សែននាក់ក្នុង ដំណាក់កាល២០២១-២០៣០ ប្រសិនបើវិធានការបង្ការទប់ស្កាត់និងព្យាបាលនៅតែ បានរក្សាដូចនឹងកម្រិតកាលពីឆ្នាំ២០១៩។ ប៉ុន្តែ ប្រសិនបើ យុទ្ធសាស្ត្រជាសកល មួយត្រូវបានអនុវត្តន៍ ហើយឆ្លើយតបនឹងគោលដៅនានាដល់ឆ្នាំ២០២៥ នោះ មនុស្ស ប្រមាណ៤លាន៦សែននាក់នឹងត្រូវបានជួយសង្គ្រោះក្នុងដំណាក់កាលដដែល៕