UNCDC បន្តជួយឧបត្ថម្ភវៀតណាមចូលរួមកម្មវិធីសុខាភិបាលសកល
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអញ្ជើញទៅ ទស្សនាមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសំរាប់ការពារនិងកំចាត់ជំងឺ |
(VOVworld)-បន្តដំណើរទស្សនកិច្ចនៅអាមេរិក នាថ្ងៃទី១០មិថុនាតាមម៉ោងតំបន់
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអញ្ជើញទៅ
ទស្សនាមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសំរាប់ការពារនិងកំចាត់ជំងឺ (USCDC)។ ក្នុង
ជំនួបធ្វើការជាមួយនាយិការរងអចិន្រ្តៃយ៍មជ្ឈមណ្ឌលនេះ លោកស្រី Anne Schuchat
លោក Vu Duc Dam បានអះអាងថា ទោះបីជានៅជួបការលំបាកសាក ល្បងជាច្រើន
ក៏ដោយប៉ុន្តែរដ្ឋាភិបាលវៀតណាមបានកំណត់អាទិភាពចម្បង សម្រាប់ការងារថែ
ទាំសុខភាពរបស់ប្រជាជនជានិច្ច។ ប៉ុន្តែ វៀតណាមនៅតែ ត្រូវ ការការជួយឧបត្ថម្ភ
និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសុខាភិបាលនានា ដែលក្នុងនោះមាន
USCDC ដោយសារបញ្ហាសុខភាពមិនមែនជាបញ្ហាដោយ ឡែកសម្រាប់ប្រទេសនី
មួយៗនោះទេ។ រីឯខ្លួនវិញ លោកស្រី Anne បានឲ្យដឹង ថា USCDC នៅបន្តជួយ
ឧបត្ថម្ភចំពោះប្រទេសដែលចូលរួមកម្មវិធីសុខាភបាល សកលលោក ក្នុងនោះមាន
វៀតណាម សំដៅលើកកំពស់សមត្ថភាពស្តង់ដា បន្ទុកធ្វើពិសោធន៍ ធានាសុវត្ថិភាព
ជីវសាស្ត្រនិងបណ្តុះបណ្តាលកម្មាភិបាល ឃ្លាំមើលនិងឆ្លើយតបនឹងការទប់ទល់ជំងឺ
រីករាលដាលជាដើម៕