UNCTAD៖ កំណើនពាណិជ្ជកម្មសកលអាចនឹងធ្លាក់ចុះ
(VOVWORLD) - នៅឆ្នាំ ២០២១ ពាណិជ្ជកម្មសកលសម្រេចបានកម្រិតខ្ពស់បំផុតគឺ ២៨ ៥០០ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៥% បើធៀបនឹងឆ្នាំ ២០២០ និងកើនឡើងប្រមាណ ១៣% បើធៀបនឹងកម្រិតមុនការផ្ទុះឡើងជំងឺរាតត្បាតកូវីដ ១៩។
កុងតឺន័រដឹកទំនិញនៅប្រទេសចិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ (រូបថត៖ VNA) |
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ទើបចេញផ្សាយឯកសារធ្វើបច្ចុប្បន្នភាពពាណិជ្ជកម្មសកល សម្រាប់ខែកុម្ភៈ ឆ្នាំ ២០២២ ដោយបញ្ជាក់ថាកំណើនពាណិជ្ជកម្មសកលបានកើនឡើងក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ ប៉ុន្តែបានព្យាករណ៍ថានឹងថយចុះក្នុងត្រីមាសទី ១ ឆ្នាំ ២០២២។
ដូច្នេះហើយ នៅឆ្នាំ ២០២១ ពាណិជ្ជកម្មសកលសម្រេចបានកម្រិតខ្ពស់បំផុតគឺ ២៨ ៥០០ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៥% បើធៀបនឹងឆ្នាំ ២០២០ និងកើនឡើងប្រមាណ ១៣% បើធៀបនឹងកម្រិតមុនការផ្ទុះឡើងជំងឺរាតត្បាតកូវីដ ១៩។ កំណើនពាណិជ្ជកម្មសកលបានរក្សាស្ថិរភាពនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ហើយបន្តកើនឡើងក្នុងឆមាសទីពីរ។ ទោះជាយ៉ាងណាក៏ដោយ និន្នាការនេះទំនងជានឹងថយចុះ ដូច្នេះពាណិជ្ជកម្មសកលគ្រោងនឹងថយចុះ ហើយវិលត្រឡប់ទៅស្ថានការណ៍ប្រក្រតីវិញក្នុងឆ្នាំ ២០២២៕