UNDP ជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
(VOVWORLD) - នាថ្ងៃទី ១២ ខែមេសា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រគល់ម៉ាស់វះកាត់ ដែលមានគុណភាពខ្ពស់ចំនួន ២ ម៉ឺនសន្លឹកដល់ក្រសួងសុខាភិបាលវៀតណាម ដើម្បីជួយការពារបុគ្គលិកសុខាភិបាលនៅជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។
លោកស្រី Caitlin Wiesen តំណាង UNDP ប្រចាំប្រទេសវៀតណាម ប្រគល់អំណោយឧបត្ថម្ភដល់ក្រសួងសុខាភិបាលវៀតមណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 (រូបថត៖ UNDP) |
នេះគឺជាផ្នែកមួយនៃការគាំទ្ររបស់ UNDP ចំពោះរដ្ឋាភិបាលវៀតណាមក្នុងការខិតខំប្រឹងប្រែងបង្ការប្រឆាំងនិងស្តារឡើងវិញពីជំងឺរាតត្បាត Covid-19 ។ ថ្លែងមតិ ក្នុងពិធីប្រគល់នេះ លោកស្រី Caitlin Wiesen តំណាង UNDP ប្រចាំប្រទេសវៀតណាម បានអបអរសាទរចំពោះជោគជ័យរបស់វៀតណាមនិងវិស័យសុខាភិបាលនិយាយដោយឡែកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ដោយមានអ្នកជំងឺជាងពាក់កណ្តាលបានជាសះស្បើយទាំងស្រុងផងដែរ។
លោកស្រី Wiesen បានអះអាងថា ការប្តេជ្ញាចិត្តរបស់ UNDP ក្នុងការគាំទ្រវៀតណាមស្តីពីការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក្នុងរយៈពេលកន្លងមក ហើយការកៀរគរសង្គមនិងរដ្ឋាភិបាលទាំងមូលក្នុងការងារទប់ទល់និងជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លង កាត់បន្ថយហានិភ័យ និងផលវិបាកសម្រាប់ប្រជាជននិងខឿនសេដ្ឋកិច្ចដែលងាយរងគ្រោះផងដែរ។ ក្នុងរយៈពេលវែង UNDP នឹងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយឲ្យវៀតណាមបង្ការនិងគ្រប់គ្រងវិបត្តិនានាដែលស្រដៀងគ្នាដូច្នេះ៕