UNDP នឹងសហការ​យ៉ាងជិតស្និទ្ធជាមួយវៀតណាម ដោយប្រកៀកស្មា​ជាមួយស្ត្រី ជាពិសេសជនពិការ

(VOVWORLD) - ក្នុងឱកាសនៃទិវានារីអន្តរជាតិ ៨ មិនា នៅថ្ងៃទី៦ ខែមីនា នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគបានរៀបចំកម្មវិធីមិទ្ទិញ ក្រោមប្រធានបទ៖ “ក្រោកឈរឡើង និងបញ្ចេញពន្លឺនៃថាមវ័ន្តរស់” សម្រាប់បងប្អូនស្ត្រីដែលមានពិការភាព។
UNDP នឹងសហការ​យ៉ាងជិតស្និទ្ធជាមួយវៀតណាម ដោយប្រកៀកស្មា​ជាមួយស្ត្រី ជាពិសេសជនពិការ - ảnh 1តំណាងសហគមន៍ជនចាញប្រៀបគេ ដែលត្រូវបានគាំពារដោយក្រសួងផែនការ និងវិនិយោគ។ (រូបថត៖  MPI)

ថ្លែងមតិនៅទីនេះ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP) បានអះអាងថា UNDP នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដោយបន្តប្រកៀកស្មាជាមួយស្ត្រី ជាពិសេសជនពិការ ដើម្បីដោះស្រាយឧបសគ្គ និងការរើសអើង រួមគ្នាកសាង ពិភពលោករួបរួមគ្នា ប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោកស្រី Nguyen Thi Bich Ngoc បានឲ្យដឹងថា៖ ក្នុងចំណោមក្រុមងាយរងគ្រោះចំនួន ៨ ដែលត្រូវបានគាំពារដោយក្រសួងផែនការ និងវិនិយោគ មានបងប្អូនស្ត្រីមួយចំនួនដែលបានបង្កើតអាជីវកម្ម និងចូលរួមផលិតកម្មអាជីវកម្ម ហើយសម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្ត។ ដោយបានសង្កត់ធ្ងន់ថានាប៉ុន្មានឆ្នាំមកនេះ វៀតណាមសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; ជាចំណុចភ្លឺនិងជាគំរូជោគជ័យក្នុងដំណើរការលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ; លោកស្រី Nguyen Thi Bich Ngoc បានឲ្យដឹងថា៖ សហគមន៍ជនចាញប្រៀបគេ មិនត្រឹមតែជាផ្នែកមួយនៃសង្គមប៉ុណ្ណោះទេ ថែមទាំងជាធាតុផ្សំបង្កើតធនធានមនុស្សរបស់វៀតណាម រួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងកំណើនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ