UNDP ប្រកាសពីអាទិភាពអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក
(VOVWORLD) - លោកស្រី Kanni Wignaraja ជំនួយការអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ អគ្គនាយិការងនិងជានាយិការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ UNDP បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UNDP ក្នុងការបន្តគាំទ្រដល់បណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីជំនេះពុះពារលើផលវិបាកនៃជំងឺរាតត្បាត កូវីដ១៩និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ UNDP ស្តីពីអាទិភាពអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ VOV) |
នាថ្ងៃទី ១៩ ខែមករាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ( UNDP) សហការជាមួយស្ថានបេសកម្ម ប៊្រុយណេប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធាន គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងញូវយ៉កឆ្នាំ ២០២១ បានបើកកិច្ចប្រជុំជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដែលមានចំណាប់ អារម្មណ៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្រោមប្រធានបទ "រៀបចំឡើងវិញបន្ទាប់ពីការបែកបាក់៖ ស្ថានភាពអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងអាទិភាពក្នុងតំបន់របស់ UNDP"។
លោកស្រី Kanni Wignaraja ជំនួយការអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ អគ្គនាយិការងនិងជានាយិការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ UNDP បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UNDP ក្នុងការបន្តគាំទ្រដល់បណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីជំនេះពុះពារលើផលវិបាកនៃជំងឺរាតត្បាតកូវីដ១៩និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ លោកស្រីទីប្រឹក្សា Nguyen Phuong Nga អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថាសមិទ្ធិផលដំបូងរបស់វៀតណាមក្នុងការអនុវត្តដំណាលគ្នានៃគោលដៅពីរទន្ទឹមគ្នាពោលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ ផង និងជំរុញកំណើនសេដ្ឋកិច្ចផង ក៏ដូចជារាល់បញ្ហាប្រឈមដែលវៀតណាមត្រូវការជំនួយ ក្នុងនោះមានជំនួយឧបត្ថម្ភក្នុងការចែកចាយវ៉ាក់សាំងផងដែរ ៕