UNDP រួមដំណើរជាមួយវៀតណាមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - លោកស្រី Ramla Al Khalidi បានអះអាងថា UNDP ជានិច្ចកាលគោរពកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយនឹងខិតខំប្រឹងប្រែងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។
UNDP រួមដំណើរជាមួយវៀតណាមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោកស្រី Ramla Al Khalidi អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)

នាថ្ងៃទី ១៩ ខែតុលា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោកស្រី Ramla Al Khalidi អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អញ្ជើញមកជូនសារតាំង ក្នុងឱកាសលោកស្រីទទួលបេសកកម្មការទូតនៅវៀតណាម។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានស្នើឲ្យ UNDP បន្តជួយឧបត្ថម្ភប្រភពធនធាន ផ្ដល់ប្រឹក្សាគោលនយោបាយ ចែករំលែកបទពិសោធន៍សម្រាប់វៀតណាមអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ២០២១-២០៣០ អនុវត្តន៍ឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិជាមួយរបត់គន្លឹះចំនួន ៣ ស្ដីពីការសុក្រិត និងលើកកម្ពស់គុណភាពរបៀបរបប ការអភិវឌ្ឍធនធានមនុស្ស និងសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានស្នើឲ្យ UNDP យកចិត្តទុកដាក់ជួយឧបត្ថម្ភលើវិស័យសំខាន់ៗដូចជា៖ ការផ្លាស់ប្ដូរឌីជីផល ការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនជាដើម។

ជាការឆ្លើយតប លោកស្រី Ramla Al Khalidi បានអះអាងថា UNDP ជានិច្ចកាលគោរពកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយនឹងខិតខំប្រឹងប្រែងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវឯកសារកម្មវិធីជាតិរវាងវៀតណាម និង UNDP ដំណាក់កាល ២០២២-២០២៦  និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង អង្គការសហប្រជាជាតិដំណាក់កាល ២០២២-២០២៦ ជាពិសេសក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ជួយឧបត្ថម្ភដល់សហគ្រាសខ្នាតតូច និងមធ្យម ជួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលលើវិស័យសុខាភិបាល និងអប់រំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ